ព័ត៌មានជាភាសាខ្មែរ
-
នារីម្នាក់បើករថយន្តរេចង្កូតបុករនាំងចែកទ្រូងផ្លូវ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៣ និង ៣០ នាទីយប់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១២ នារីម្នាក់បានបើករថយន្តកូរ៉ូឡាមួយគ្រឿង រេចង្កូតបុករនាំងក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅ សេទុង ទល់មុខវត្តទួលទំពូង ក្នុងសង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន បណ្តាលឲ្យត្រូវរងការខូចខាតបាក់រៀបស្មើដីតែម្តង។
Read More » -
ចោរលួចម៉ូតូម្ចាស់ទាន់់ចាប់បានម្នាក់រត់រួចម្នាក់
ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី០៥ ខែធ្នូ វេលាម៉ោង ១៣:៣០នាទី យុវជនម្នាក់ក្នុងចំណោមបក្ខពួក ២ នាក់ ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ខណៈពេលដែលយុវជនម្នាក់នេះ និងបក្ខពួក ធ្វើសកម្មភាពលួចយកម៉ូតូម៉ាកឆាលី ១គ្រឿង ហើយត្រូវម្ចាស់គេឃើញទាន់ស្រែកចោរៗ ទើបត្រូវប៉ូលិសស្ទាក់ចាប់បានម្នាក់ និងរត់រួចម្នាក់នៅចំណុចមុខផ្ទះលេខ៥៣ ផ្លូវ២១៨ ក្រុម១៧…
Read More » -
យុវជនម្នាក់ត្រូវក្រុមចោរនាំយកទៅប្លន់តែមិនបានសម្រេច
ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ ១និង៥០នាទីរសៀលថ្ងៃទី៧ ខែធ្នូ ក្រុមចោរប្លន់បាននាំ គ្នារៀបចំផែនការ ប្លន់ជនរងគ្រោះយកម៉ូតូស្កុបពី ប៉ុន្ដែមិនបាន សម្រេច ត្រូវបានកម្លាំង នគរបាល ប៉ុស្ដិ៍ទន្លេ បាសាក់ ខណៈកំពុងជិះម៉ូតូល្បាតដេញតាម ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនរងគ្រោះ ដែលជាមនុស្សស្គាល់គ្នាជាមួយក្រុមចោរ នោះ បានស្រែកឆោឡោ…
Read More » -
ស្ត្រី ២នាក់ត្រូវចោរឆក់ខ្សែកបានសម្រេចរួចគេចខ្លួនបាត់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨និង ១៥នាទី យប់ថ្ងៃទី៦ ធ្នូ នៅតាមផ្លូវលខ២១៧ មុខហាងពេញចិត្តថតរូប ក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា ស្រ្តីរងគ្រោះ ២នាក់ ម្នាក់ រយះក្បាលពីក្រោយ និងម្នាក់ទៀត រលាត់ដៃជើងតិចតួច ខណៈពេលជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ខ្សែកយកទៅបាត់ បណ្តាលឲ្យស្រ្តីរងគ្រោះ…
Read More » -
ម៉ូតូបុកម៉ូតូរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់
ភ្នំពេញ ៖ ម៉ូតូវីវ៉ា ពណ៌ខ្មៅ បត់ស្តាំទៅបុកជាមួយម៉ូតូវីវ៉ា ស៊េរី២០០៦ ពណ៌ខ្មៅ ជិះលើផ្លូវបញ្ច្រាសទិស ដួលសង្កត់លើកង់មួយគ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ ម្នាក់ស្រាលម្នាក់ ។ គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃទី៦ ធ្នូ តាមផ្លូវលេខ១១៤ កែង២១៥ នៅជិត…
Read More » -
បុរសម្នាក់ជិះម៉ូតូបុករថយន្តរងរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូសេ១២៥ លឿនពេក ចាប់ហ្វ្រាំងមិនទាន់ជ្រុល ទៅបុកទ្វាររថយន្ត ចំហៀងខាងស្តាំ ដួលបោកផ្ទប់នឹងរថយន្ត រងរបួសធ្ងន់ខ្លួនឯង ។
Read More » -
ប្រើប្រាស់អាវុធខ្លីអត់ច្បាប់ត្រូវប៉េអឹមចាប់ខ្លួន
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពីបទប្រើប្រាស់អាវុធខុសច្បាប់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ធ្នូ នៅក្នុងក្លិបខារ៉ាអូខេយីហោ«ញូវស្តារ» ដែលមាន ទីតាំងជាប់ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំ ពេញ។
Read More » -
រថយន្តពីរគ្រឿងបើកប៉ះគ្នាបន្តិចបន្តួចបង្កក្លាយជាអំពើហិង្សា
ភ្នំពេញ ៖ រថយន្តពីរគ្រឿង បើកប៉ះគ្នាបន្តិចបន្តួចក៏បង្កក្លាយជាអំពើហិង្សា កាលពីវេលា ម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ នៅត្រង់ចំណុចមុខហាងលក់សាច់គោអាំងយីហោ ០០៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន។
Read More » -
អង្គការខាណាបង្ហាញរបាយការណ៍ស្តីពីសន្ទស្សន៍នៃការរើសអើងអ្នកផ្ទុកមេរោគអេដស៍
កាលព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១២ អង្គការខាណាបានផ្សព្វផ្សាយរបាយការណ៍មួយ ដែលបង្ហាញពីទំហ៊ំនៃការមាក់ងាយរើសអើងនឹងអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា។
Read More » -
បើកម៉ូតូទៅបុក រ៉ឺម៉កដឹកទូកញ្ចក់របួសធ្ងន់ស្រាល ៣នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែធ្នូ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងពីរនាក់ រងរបួសស្រាល ខណៈបើកម៉ូតូហ្វីណូទៅ បុក និងរ៉ឺម៉កដឹកទូកញ្ចក់ នៅចំណុចផ្លូវបត់ចូលផ្ទះ បណ្តាលឲ្យ ក្រឡាប់រ៉ឺម៉កបែកទូកញ្ចក់ ខ្ចាយពេញផ្លូវ នៅមុខមន្ទីរពេទ្យកាល់ម៉ែត តាមមហាវិថីបព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ…
Read More »