ព័ត៌មានជាភាសាខ្មែរ
-
ជិះម៉ូតូបុកជាមួយរថយន្តធុនធំបណ្តាលឲ្យស្លាប់៣នាក់
ភ្នំពេញ ៖ យុវជន៣នាក់ បោកក្បាលនឹងរថយន្តស្លាប់ នៅជាប់រថយន្ត ខណៈពេលរថយន្តកាម៉ាសដឹករថយន្តស្ទួចនិងម៉ាស៊ីនភ្លើងមួយគ្រឿង បានបុកចំពីមុខពេញទំហឹង នៅមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមផ្លូវជាតិ៤ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២ និង៥០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ធ្នូ ។
Read More » -
ជនសង្ស័យម្នាក់ក្នុងចំណោមពីរត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទឆក់ទូរស័ព្ទ
ភ្នំពេញ ៖ នៅវេលាម៉ោង៦ និង៤០ នាទីព្រឹកថ្ងៃទី១០ ធ្នូ ស្រ្តីជនជាតិបរទេសម្នាក់កំពុងឈរនិយាយទូរស័ព្ទ នៅមុខក្រុមហ៊ុន Mobitel ស្រាប់តែជនល្មើស ២នាក់ ជិះម៉ូតូមកឆក់ទូរស័ព្ទនោះបានសម្រេច ហើយបើកម៉ូតូឆ្លងផ្លូវ ទៅខាងស្តាំវិញ ត្រូវកងរាជអាវុធហត្ថខណ្ឌ ចាប់បានអ្នកឆក់ពីក្រោយ ស្ថិតនៅមុខក្រុមហ៊ុន Mobitel តាមមហាវិថីព្រះសីហនុ ក្នុងសង្កាត់ចតុមុខ…
Read More » -
ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់
ភ្នំពេញ ៖ វេលាម៉ោង២ និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ធ្នូ បុរស២នាក់ ស្រវឹងដូចគ្នា ជិះម៉ូតូបុកគ្នាចំពីមុខ លាន់ដូចរន្ទះ បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត នៅមុខបៀរហ្គាឌិន រាត្រីសំបូរ ត្រង់ចំណុច ផ្លូវលេខ៤៧ កែង៨២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
Read More » -
ជនបង្ក៣នាក់ជិះម៉ូតូដេញវាយគេដល់ផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១០ ធ្នូ ជនបង្ក ៣នាក់ ជិះម៉ូតូគុបជ្រុង៥០ ពណ៌ទឹកប៊ិច ប្រដាប់ដោយបំពង់ទីបជ្រុង ធ្វើសកម្មភាពដេញវាយជនរងគ្រោះដល់មុខផ្ទះ ត្រូវជនរងគ្រោះ ស្រែកហៅបងប្អូនឲ្យជួយ ទើបជនបង្កនាំគ្នារត់ចោលម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ស្ថិតនៅតាមផ្លូវលំ ក្នុងក្រុម៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ…
Read More » -
ស្រវឹងជិះម៉ូតូទៅបុកម៉ូតូមួយទៀតរងរបួសធ្ងន់ម្នាក់ស្រាល២នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ និង១៥ នាទីយប់ថ្ងៃទី១០ ធ្នូ ម៉ូតូស្មាសវី ពណ៌ខ្មៅ ជិះគ្នា ២នាក់ ក្នុងស្ថានភាពស្រវឹង ជិះរំលោភភ្លើងសញ្ញាចរាចរណ៍ ទៅបុកម៉ូតូសង់កូរ៉េ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល ២នាក់ ស្ថិតនៅចំណុចស្តុបផ្លូវភ្លោះអូរឬស្សី តាមមហាវិថីព្រះមុនីវង្សកែង២១៤ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
Read More » -
ឃាត់ខ្លួនជនសង្ស័យពីរនាក់ពីបទឆក់កាបូប
ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែធ្នូ វេលាម៉ោង២០៖ ២០នាទី កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ទឹកល្អក់ទី១ ខណ្ឌទួលគោក បានឃាត់ខ្លួន ជនសង្ស័យ០២នាក់ ពីឆក់កាបូប ពុំបានសម្រេច តែបណ្តាលឲ្យ ជនរងគ្រោះ ដួលម៉ូតូរងរបួសធ្ងន់ ស្ថិតនៅ មុខក្រសួង ការងារ…
Read More » -
បុរសម្នាក់បើករថយន្តបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៦ផ្ទាំង
ភ្នំពេញ៖ នៅវេលាម៉ោ ១២:៣០ នាទី រំលងអាធ្រាតឆ្លងចូល ថ្ងៃទី១០ ខែធ្នូ រថយន្តកាមរីឆ្លាម ១ គ្រឿង បានបើកបោះពួយឡើងចំណោទក្នុងល្បឿនយ៉ាងលឿន ហើយដោយចាប់ហ្វាំងមិនទាន់ ក៏បានជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បាក់អស់ ៦ផ្ទាំង បណ្តាលឲ្យរថយន្តបែកធុងទឹកខ្ទេច ស្ថិតនៅចំណុចមុខហាងលក់ឧបករណ៍តន្ត្រី យីហោ YAMAHA តាមបណ្តោយផ្លូវ១៨៩…
Read More » -
នារីម្នាក់ស្រវឹងបើករថយន្តបុករ៊ឺម៉កកង់បីរបួសធ្ងន់ស្រាល២នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង ៥ ព្រឹក ថ្ងៃទី១០ ខែធ្នូ នារីស្រវឹងស្រា ៥ នាក់ បានបើកយ៉ាង លឿនទៅបុករ៉ឺម៉ក់ម៉ូតូកង់បី ១ គ្រឿង ទៀត ជិះគ្នា ២ នាក់ ចំពីមុខយ៉ាងពេញទំហឹង ធ្វើឲ្យ រ៉ឺម៉ក់ក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ…
Read More » -
រថយន្តមួយគ្រឿងបុកបុរសម្នាក់ស្លាប់
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអាធ័មនៅលើផ្លូវជាតិលេខ៥ បន្ទាប់ពីត្រូវបានរថយន្តមួយគ្រឿង បុកយ៉ាងពេញទំហឹង ហើយខ្ទាតទៅបោកផ្ទប់នឹងកញ្ចក់រថយន្តខាងមុខ រួចធ្លាក់មកលើផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង២០និង៤០នាទី យប់ថ្ងៃទី១០ ធ្នូ ២០១២ នៅចំណុចមុខព្រះសហគមន៍កាតូលិក តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
Read More » -
បើករថយន្តថយក្រោយបុកម៉ូតូពីរគ្រឿងម្ចាស់ម៉ូតូខឹងដកកាំភ្លើងលើងបាញ់មួយគ្រាប់
ភ្នំពេញ ៖ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្ទួច សោះ រហូតឈានឲ្យបុរសម្នាក់ជា ទាហាននៅក្នុងអង្គភាពង ៧០ ពាក់ស័ក្ដិ៣ ដកកាំភ្លើងខ្លីពីចង្កេះបាញ់មួយគ្រាប់ក៏ត្រូវមន្ត្រី កងរាជអាវុធហត្ថ ខណ្ឌទួលគោកឃាត់ខ្លួនភ្លាមៗ ។
Read More »