ព័តមានអន្តរជាតិ
-
ការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ៖-ការៀបចំប្រព័ន្ធជាយុទ្ធសាស្ត្ររបស់គណបក្សដែលមានអាយុជាង១០០ឆ្នាំដើម្បីធានាអភិបាលកិច្ចជាតិនិងសុខសន្តិភាពយូរអង្វែង
Cambodia News សមិទ្ធផលសំខាន់នៃកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០គឺពិភាក្សានិងអនុម័ត«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។ចំណុចច្នៃប្រឌិតថ្មីនៃឯកសារនេះមិនមែនជា “ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយទេ តែគឺស្ថិតនៅលើការដំឡើងកម្រិតជា ”យុទ្ធសាស្ត្រយូរអង្វែង”។ តាំងពីឆ្នាំ២០១៤មក លោកXi Jinpingក៏បានលើកឡើងយ៉ាងច្បាស់លាស់អំពី “ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ» ដោយដាក់វាឱ្យនៅទន្ទឹមនឹងគោលដៅនៃការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយនិងអភិបាលជាតិផ្អែកលើច្បាប់ដោយគ្រប់ជុ្រងជ្រោយដែលបង្កើតបានជា “យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំងបួន”។ ប្រសិនបើការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយបានដោះស្រាយបញ្ហាដែលថា “តើហ៊ានអនុវត្តយ៉ាងតឹងរ៉ឹងដែរឬទេ”និង “តើមានសមត្ថភាពក្នុងការគ្រប់គ្រងដែរឬទេ” ហើយការធ្វើស្វ័យបដិវត្តន៍គឺជាការចង្អុលបង្ហាញនូវមាគ៌ាជាក់ស្តែង នោះការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយគឺប្រឈមមុខនឹងវិញ្ញាសាចុងក្រោយមួយ គឺ៖ នៅក្នុងបរិបទនៃការកាន់អំណាចរយៈពេលយូរតើអាចរក្សាភាពតឹងរ៉ឹងជាប់រហូតបានដែរឬទេ? ស្នូលឡូហ្ស៊ីកនៃ “ការប្រកាន់ខ្ជាប់”៖ការដោះស្រាយបញ្ហាប្រឈមពិសេសៗរបស់គណបក្សធំមួយដែលផ្តោតលើឫសគល់នៃបញ្ហាទាំងនោះ ខុសពីវិធានការចែកជាដំណាក់កាលនិងផ្តោតក្នុងរយៈពេលខ្លីក្នុងការគ្រប់គ្រងបក្ស វិធីសាស្ត្រ “ការប្រកាន់ខ្ជាប់”គឺផ្តោតសំខាន់ទៅលើការធ្វើឱ្យប្រសើរឡើងនូវយុទ្ធសាស្ត្រកាន់អំណាចរយៈពេលយូរ ដើម្បីដោះស្រាយបញ្ហាប្រឈមពិសេសរបស់គណបក្សធំ។ “បញ្ហាប្រឈមពិសេសរបស់គណបក្សធំ”គឺជាកាន់សន្និដ្ឋានមួយដែលត្រូវបានលើកឡើងដំបូងដោយលោកXi Jinping។តាមទស្សនៈរបស់លោក បញ្ហាប្រឈមដ៏ធំបំផុតរបស់បក្សកាន់អំណាចដ៏ធំមួយ មិនមែនស្ថិតនៅលើបណ្តុំបញ្ហាឬបញ្ហាអាក្រក់ដែលចាក់ឫសជ្រៅក្នុងសង្គមអស់រយៈពេលជាយូរមកហើយនោះទេ ប៉ុន្តែវាស្ថិតនៅលើភាពខ្ជិលភាពអសកម្មឬភាពធូររលុងរយៈពេលយូរ។នេះមិនមែនជាបញ្ហាពាក់ព័ន្ធនឹងហានិភ័យដែលកើតឡើងម្តងម្កាលឬក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែវាគឺជាបញ្ហាប្រឈមរយៈពេលវែងដែលនៅតែបន្តកើតមានក្នុងដំណើរការទាំងមូល។ វិធានការសំខាន់ៗនៃ“ការប្រកាន់ខ្ជាប់”៖ការសម្រេចបាននូវការផ្លាស់ប្តូរជាមូលដ្ឋានចំនួនបី ចំណុចសំខាន់នៃការប្រកាន់ខ្ជាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយគឺសម្រេចបាននូវការផ្លាស់ប្តូរជាមូលដ្ឋានចំនួនបី។ចំណុចនេះក៏ជាស្នូលនៃនវានុវត្តន៍នៃការគ្រប់គ្រងបក្សក្នុងយុគសម័យថ្មីរបស់បក្សកុម្មុយនីស្តចិនខុសពីការអនុវត្តកាលពីអតីតកាល។ ទី១ ការផ្លាស់ប្តូរពី “ការកែតម្រូវបែបប្រមូលផ្តុំ”ទៅជា “ការគ្រប់គ្រងជាប្រចាំ”។ ទី២ ការផ្លាស់ប្តូរពី “ការបង្ខំដោយបញ្ហា”ទៅជា “ភាពម្ចាស់ការខាងយុទ្ធសាស្ត្រ”។ ទី៣ ការផ្លាស់ប្តូរពី “ការគ្រប់គ្រងតាមដំណាក់កាល”ទៅជា “របបមានប្រសិទ្ធភាពរយៈពេលយូរ”។ ការដាក់ឱ្យអនុវត្តជាប្រព័ន្ធនូវ “ការប្រកាន់ខ្ជាប់”៖ប្រព័ន្ធស្វ័យស្ថាបនាដ៏ពេញលេញរបស់គណបក្សកាន់អំណាច “ការប្រកាន់ខ្ជាប់”មិនមែនគ្រាន់តែជាឃ្លាឬស្លោកមួយម៉ាត់ប៉ុណ្ណោះទេ ដើម្បីអនុវត្តការទាមទារជាយុទ្ធសាស្ត្រស្តីពី “ការប្រកាន់ខ្ជាប់ាករគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ”នោះ «សេចក្តីសម្រេចចិត្ត»នេះបានដាក់ចេញនូវផែនការជាប្រព័ន្ធ៖ ទី១ តម្កល់ “ការបង្កើនចរិតលក្ខណៈបក្ស”ក្នុងកន្លែងមូលដ្ឋាន។ ទី២ ផ្តោតលើចំណុចសំខាន់នៃ “ការគ្រប់គ្រងកម្មាភិបាលយ៉ាងតឹងរ៉ឹង”។ ទី៣ គ្របដណ្ដប់គ្រប់ជ្រុងជ្រោយនិងដើរទាន់សម័យកាល។ ទី៤ ផ្សារភ្ជាប់ស្មារតី ឥរិយាបថនិងវិន័យបក្សទៅនឹងការប្រឆាំងអំពើពុករលួយ បន្តជំរុញយ៉ាងមុតមាំនូវយុទ្ធសាស្ត្រដែលធានាឱ្យកម្មាភិបាលមិនហ៊ានប្រព្រឹត្តអំពើពុករលួយ មិនអាចប្រព្រឹត្តអំពើពុករលួយនិងមិនចង់ប្រព្រឹត្តអំពើពុករលួយ ព្រមទាំងដើរតាមមាគ៌ាប្រឆាំងអំពើពុករលួយដែលមានលក្ខណៈពិសេសចិន។ ទី៥ គឺពឹងផ្អែកលើការស្ថាបនាប្រព័ន្ធដើម្បីពង្រឹងមូលដ្ឋានគ្រឹះ។ធ្វើឱ្យស្វ័យគ្រប់គ្រងបក្សនិងការគ្រប់គ្រងកាន់តែមានលក្ខណៈវិទ្យាសាស្ត្រ ជាប្រព័ន្ធនិងមានស្តង់ដារ៕
Read More » -
វិធីសាស្រ្តយកជ័យជម្នះដែលបង្កប់ក្នុងរឿងរ៉ាវនៃមហាដំណើរ៖ ភាពស្មោះត្រង់
Cambodia News មហាដំណើររបស់កងទ័ពក្រហមដែលជាកងទ័ពប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ពីខែតុលាឆ្នាំ ១៩៣៤ ដល់ខែតុលាឆ្នាំ ១៩៣៦ ជាដំណើរដ៏វែងឆ្ងាយនិងអស្ចារ្យដើម្បីសម្រេចឧត្តមគិតនិងជំនឿ។ វាមានសារសំខាន់យ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្ររបស់បក្ស រដ្ឋនិងកងទ័ពចិន និងបានជះឥទ្ធិពលដ៏វែងឆ្ងាយចំពោះដំណើរការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ។ មាគ៌ាជោគជ័យនៃមហាដំណើររបស់កងទ័ពក្រហមគឺសម្រេចក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស។ តាមផ្លូវនៃមហាដំណើរ មានរឿងរ៉ាវដ៏ល្បីល្បាញមួយដែលមានឈ្មោះថា សំណួរនៅវាលស្មៅ ពោលគឺ ពេលដើរឆ្លងកាត់វាលស្មៅ ទាហានចុងភៅម្នាក់បានសួរថា តើដើរឆ្ពោះទៅទិសខាងត្បូង ឬទិសខាងជើង។ ធាតុពិតនៃសំណួរនេះ គឺសួរអំពីអនាគតនៃកងទ័ពក្រហម និងគោលដៅនៃការធ្វើបដិវត្តន៍របស់ចិន។ ទិសដៅសម្រេចនូវមាគ៌ា ហើយមាគ៌ាសម្រេចនូវជោគវាសនា។ ក្រឡេកមើលពីប្រវត្តិសាស្រ្តជាងមួយរយឆ្នាំរបស់បក្សកុម្មុយនីស្តចិន គេអាចមើលឃើញហេតុផលដ៏ជ្រាលជ្រៅមួយ ពោលគឺ ការកសាងបក្សតាមផ្លូវនយោបាយជាការធានាដ៏សំខាន់សម្រាប់ឱ្យបក្សកុម្មុយនីស្តចិនវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងសម្រេចបាននូវជ័យជម្នះម្តងហើយម្តងទៀត។ កាលពីខែតុលាឆ្នាំ ២០១៤ កិច្ចប្រជុំការងារនយោបាយនៃកងទ័ពចិនបានបើកធ្វើនៅស្រុក Gutian ខេត្ត Fujian។ អគ្គលេខាធិការបក្សលោក Xi Jinping បានរៀបរាប់ពីរឿងរ៉ាវនៃកងពលលេខ ៣៤ នៃកងទ័ពក្រហមថា ”ទាហានចំនួនជាង ៦ ពាន់នាក់សុទ្ធតែជាអ្នកខេត្ត Fujian ពួកគេសឹងតែបានពលីជីវិតគ្រប់គ្នាក្នុងការប្រយុទ្ធនៅទន្លេ Xiang “។ វីរជន Chen Shuxiang ដែលលោក Xi Jinping បានលើកឡើងជាច្រើនដង គឺជាមេបញ្ជាការនៃកងពលនេះ។ ទាហានទាំងអស់នៃកងពលលេខ ៣៤នៃកងទ័ពក្រហម បានប្រើឈាមស្រស់និងអាយុជីវិតរបស់ពួកគេធ្វើជាគំរូនៃភាពស្មោះត្រង់យ៉ាងដាច់ខាតចំពោះបក្ស។ កិច្ចប្រជុំ Gutian បានធ្វើការរៀបចំចាត់ចែងចំពោះការងារកសាងយោធាតាមនយោបាយក្នុងយុគសម័យថ្មី និងជំរុញការកែតម្រូវនិងការអប់រំខាងនយោបាយតាមរយៈការអនុវត្តស្មារតីនៃយុទ្ធនាការកែតម្រូវឥរិយាបថ។ រយៈពេល១០ឆ្នាំក្រោយ កិច្ចប្រជុំស្តីពីការងារនយោបាយនៃគណៈកម្មាធិការយោធាមជ្ឈិមបានបើកធ្វើនៅក្រុង Yan’an ខេត្ត Shaanxi ក្នុងគោលបំណងបន្តធ្វើឱ្យស៊ីជម្រៅនូវការកែតម្រូវ និងការអប់រំខាងនយោបាយសំដៅដឹកនាំកងទ័ពប្រជាជនឱ្យបន្តដើរឆ្ពោះទៅមុខប្រកបដោយភាពរឹងមាំ។…
Read More » -
«សកម្មភាពយុវជនអាស៊ី-ប៉ាស៊ីហ្វិក៖រួមគ្នាបង្កើតអនាគតប៉ាស៊ីហ្វិក»៖ពិព័រណ៍ស្នាដៃ
Cambodia News បញ្ញាសិប្បនិម្មិត(AI)របស់និស្សិតសកលលោកបើកធ្វើនៅក្រុងក្វាងចូវ ថ្ងៃទី១១ខែវិច្ឆិកា ពិព័រណ៍ស្នាដៃបញ្ញាសិប្បនិម្មិត(AI)របស់និស្សិតសាកលលោកក្រោមប្រធានបទ«សកម្មភាពយុវជនអាស៊ី-ប៉ាស៊ីហ្វកិ៖រួមគ្នាបង្កើតអនាគតប៉ាស៊ីហ្វិក» ដែលសហការរៀបចំដោយបណ្តាញCGTN សាកលវិទ្យាល័យជីណាននិង វិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្ត្រនវានុវត្តន៍និងអភិវឌ្ឍន៍(CIIDS)បានបើកធ្វើនៅសាកលវិទ្យាល័យជីណាន។សកម្មភាពនេះធ្វើឡើងគួបផ្សំជាមួយប្រធានបទរបស់APECស្ដីពី«កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ជំរុញវិបុលភាពរួម» ពិព័រណ៍ នេះបានបង្កើតវេទិកាមួយសម្រាប់ការផ្លាស់ប្តូរសិល្បៈឆ្លងដែននិងការសន្ទនាខាងគំនិតក្នុងចំណោមយុវជនតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅមុនពេលបើកកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំAPECលើកទី៣៣។ ព្រឹត្តិការណ៍នេះបានប្រមូលស្នាដៃពីសាកលវិទ្យាល័យនានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូលដែលទទួលបានស្នាដៃច្នៃប្រឌិតដោយAIចំនួន២៥២ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតីបរិយាបន្ននិងការចាប់ដៃគ្នាដើរឆ្ពោះទៅមុខ៕
Read More » -
ប៉ុស្តិ៍ CCTV-9 នាំលោកអ្នកធ្វើដំណើរកម្សាន្តនៅ APEC ដ៏អស្ចារ្យ!
Cambodia News ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែវិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣របស់ថ្នាក់ដឹកនាំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នឹងប្រារព្ធធ្វើនៅទីក្រុង Shenzhen ប្រទេសចិន ។ នេះជាលើកទី៣ហើយដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC ។ ក្នុងឱកាសនេះ ភាពយន្តឯកសាររឿង«ដំណើរកម្សាន្តនៅ APEC ដ៏អស្ចារ្យ»នឹងចាក់ផ្សាយតាមប៉ុស្តិ៍ភាពយន្តឯកសារ CCTV-9 និងកម្មវិធី APP CMG Mobileនៅយប់ថ្ងៃទី១០ខែវិចិ្ឆកា ។ ប៉ុន្មានថ្ងៃទៀត ក្រសែភ្នែករបស់ពិភពលោកនឹងផ្តោតទៅលើទីក្រុង Shenzhen ។ ភាពយន្តឯកសាររឿង«ដំណើរកម្សាន្តនៅ APEC ដ៏អស្ចារ្យ»នឹងនាំលោកអ្នកចេញដំណើរពីខេត្តក្វាងទុង ប្រទេសចិន ហោះឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីទទួលអារម្មណ៍ពីទិដ្ឋភាពថ្មីស្រឡាងនិងភាពទាក់ទាញនៃទ្វីបទាំងបួន ៕
Read More » -
លោក Xi Jinpingគូសបញ្ជាក់អំពីការកសាងឥរិយាបថក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ
Cambodia News កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦ដើម្បីសិក្សាស្រាវជ្រាវអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ ការធ្វើអភិបាលកិច្ចជាតិចាំបាច់ត្រូវតែធ្វើអភិបាលកិច្ចបក្សជាមុនសិន។ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់អំពីការកសាងឥរិយាបថក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ”ការកែលម្អឥរិយាបថចាំបាច់ត្រូវតែធ្វើពីថ្នាក់លើដល់ថ្នាក់ក្រោម…
Read More » -
សប្តាហ៍សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ដៃគូអាស៊ាន” ឆ្នាំ២០២៦ បានសម្ពោធបើកនៅភូមិភាគស្វយ័តក្វាងស៊ី
Cambodia News កាលពីថ្ងៃទី៧ ខែវិច្ឆិកា សប្តាហ៍សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ដៃគូអាស៊ាន” ឆ្នាំ២០២៦ ដែលរួមសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ី បានប្រារព្ធធ្វើនៅទីក្រុងណាននីង ភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ី។ ព្រឹត្តិការណ៍ឆ្នាំនេះដែលត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ប្រាជ្ញាថ្មី ការតភ្ជាប់ និងការចែករំលែក” បានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល មន្រ្តីការទូតបរទេសប្រចាំប្រទេសចិន ឥស្សរជនប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញ និងបញ្ញវន្តមកពីប្រទេសចិន…
Read More » -
លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជនថ្នាក់សង្កាត់នៅទីក្រុងប៉េកាំង
Cambodia News ថ្ងៃទី ៦ ខែវិច្ឆិកា គឺជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជនថ្នាក់ឃុំ និងសង្កាត់នៅក្នុងទីក្រុងប៉េកាំង។ នៅពេលអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជនថ្នាក់សង្កាត់នៅស្ថានីយ៍បោះឆ្នោតHuairentang ដែលស្ថិតនៅមណ្ឌលបោះឆ្នោតZhongnanhai នៃខណ្ឌXicheng លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ចិនបានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជន គឺជា…
Read More » -
បទវិភាគ៖ទស្សនាពិភពលោកតាមរយៈទីក្រុង Wuzhen ៖គម្រោងចិនបំពេញបន្ថែមកម្លាំងចលករថ្មីដល់អភិបាលកិច្ចអ៊ីនធឺណិតសកល
Cambodia News កាលពីថ្ងៃទី៥ ខែវិចិ្ឆកា កិច្ចប្រជុំកំពូល Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធឺណិតពិភពលោកឆ្នាំ២០២៦បានបិទបញ្ចប់ ដោយទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីមតិសាធារណៈអន្តរជាតិ ។ តាមរយៈ “ការណាត់ជួប Wuzhen ” ដែលបានបន្តអស់រយៈពេល១៣ឆ្នាំជាប់ៗគ្នា ពិភពលោកបានមើលឃើញយ៉ាងច្បាស់នូវគម្រោងចិនបានបន្តបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍ និងអភិបាលកិច្ចអ៊ីនធឺណិតសកល ។ ពីការចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធសេវា 4G កាលពីជាងដប់ឆ្នាំមុន…
Read More » -
លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Stocker នាយករដ្ឋមន្រ្តីអូទ្រីស
Cambodia News រសៀលថ្ងៃទី៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Stocker នាយករដ្ឋមន្រ្តីអូទ្រីសដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោកXi Jinping បានគូសបញ្ជាក់ថា ឆ្នាំ២០២៦នេះជាខួប ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអូទ្រីស ។ ភាគីទាំងពីរត្រូវបង្កើនទំនុកចិត្តផ្នែកនយោបាយ បន្តនិន្នាការវិជ្ជមាននៃការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់ សំដៅចាក់មូលដ្ឋានគ្រឹះដ៏រឹងមាំផ្នែកនយោបាយសម្រាប់កិច្ចសហប្រតិបត្តិការនៅថ្ងៃអនាគត…
Read More » -
គណបក្សនយោបាយដែលជំរុញដោយបេសកកម្ម៖ គន្លឹះនៃការស្វែងយល់អំពីការធ្វើអភិបាលកិច្ចបែបចិន
Cambodia News ការស្វែងយល់អំពីការធ្វើអភិបាលកិច្ចរបស់ប្រទេសចិន គន្លឹះគឺស្ថិតនៅលើការស្វែងយល់អំពីលក្ខណៈពិសេសរបស់បក្សកុម្មុយនីស្តចិនក្នុងនាមជា “គណបក្សដែលជំរុញដោយបេសកកម្ម”។ មិនដូចគណបក្សនយោបាយលោកខាងលិចដែលមានគោលដៅចម្បងគឺឈ្នះការបោះឆ្នោតនោះទេ បក្សកុម្មុយនីស្តចិនបានអនុវត្តបេសកកម្មប្រវត្តិសាស្ត្រដ៏សំខាន់មួយចាប់តាំងពីការបង្កើតបក្សមក។ វាមិនស្ថិតក្នុងដែនកំណត់នៃអភិបាលកិច្ចរយៈពេលខ្លី ដោយដឹកនាំការអភិវឌ្ឍជាតិជាមួយនឹងឧត្តមគតិរយៈពេលវែង និងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការស្វែងរកសុភមង្គលជូនប្រជាជន ការស្វែងរកការស្តារភាពរុងរឿងនៃប្រទេសជាតិ និងស្វែងរកភាពសុខដុមរមនាជូនពិភពលោក។ តាមរយៈវិធីសាស្រ្តជាប្រព័ន្ធដែលរួមបញ្ចូលគោលដៅរយៈពេលខ្លី មធ្យម និងរយៈពេលវែង បក្សកុម្មុយនីស្តចិនមិនពិចារណាពីការចំណេញ និងការខាតបង់រយៈពេលខ្លី ប្រឈមមុខផ្ទាល់នឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដើម្បីធានាស្ថិរភាពរយៈពេលវែងក្នុងអភិបាលកិច្ចជាតិ និងជំរុញបុព្វហេតុរយៈពេលវែង តាមលំដាប់លំដោយ។…
Read More »