Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of និយ័តករធានារ៉ាប់រងកម្ពុជា៖ ម្ចាស់យានយន្ត ដែលប្រកបអាជីវកម្មនៅកម្ពុជា ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួន

    និយ័តករធានារ៉ាប់រងកម្ពុជា៖ ម្ចាស់យានយន្ត ដែលប្រកបអាជីវកម្មនៅកម្ពុជា ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួន

    Cambodia News ភ្នំពេញ ៖ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) បានគូសបញ្ជាក់ថា ម្ចាស់យានយន្ត

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបង្កើនការការពារហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ

    និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបង្កើនការការពារហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ

    Cambodia News ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា បានជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ដើម្បីពង្រឹងការអនុវត្តច្បាប់

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of និយ័តករធានារ៉ាប់រងកម្ពុជា ទទួលស្គាល់ថា ការអនុវត្តកាតព្វកិច្ចធានារ៉ាប់រងនៅមានកម្រិតទាប ដែលត្រូវបន្តជំរុញការផ្សព្វផ្សាយ

    និយ័តករធានារ៉ាប់រងកម្ពុជា ទទួលស្គាល់ថា ការអនុវត្តកាតព្វកិច្ចធានារ៉ាប់រងនៅមានកម្រិតទាប ដែលត្រូវបន្តជំរុញការផ្សព្វផ្សាយ

    Cambodia News ភ្នំពេញ ៖ អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជាបានថ្លែងឱ្យដឹងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី “ការធានារ៉ាប់រងជាកាតព្វកិច្ច”នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ការ​ប្រកាន់​ខ្ជាប់​ការ​ជំរុញ​ការ​គ្រប់គ្រង​បក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ​៖​-ការៀបចំ​ប្រព័ន្ធ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ដែល​មាន​អាយុជាង​១០០​ឆ្នាំ​ដើម្បី​ធានា​អភិបាលកិច្ចជាតិ​និង​សុខសន្តិភាព​យូរអង្វែង​

    ការ​ប្រកាន់​ខ្ជាប់​ការ​ជំរុញ​ការ​គ្រប់គ្រង​បក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ​៖​-ការៀបចំ​ប្រព័ន្ធ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ដែល​មាន​អាយុជាង​១០០​ឆ្នាំ​ដើម្បី​ធានា​អភិបាលកិច្ចជាតិ​និង​សុខសន្តិភាព​យូរអង្វែង​

    Cambodia News សមិទ្ធផល​សំខាន់​នៃ​កិច្ច​ប្រជុំពេញអង្គលើកទី​៥​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​អាណត្តិទី​២០​គឺ​ពិភាក្សា​និងអនុម័ត«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ​​»។ចំណុច​ច្នៃ​ប្រឌិតថ្មីនៃ​ឯកសារ​នេះ​​មិនមែន​ជា​ “ការ​គ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ​ទេ តែ​គឺស្ថិត​នៅលើ​ការ​ដំឡើង​កម្រិត​ជា​ ”យុទ្ធសាស្ត្រ​​យូរអង្វែង”​។ តាំងពីឆ្នាំ២០១៤មក លោក​Xi ​Jinping​ក៏បានលើកឡើងយ៉ាងច្បាស់លាស់អំពី “ការគ្រប់គ្រងបក្សដោយ​តឹងរ៉ឹង​គ្រប់ជ្រុងជ្រោយ» ដោយដាក់វាឱ្យនៅទន្ទឹមនឹងគោលដៅនៃការ​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារបង្គួរ​ដោយ​គ្រប់​ជ្រុងជ្រោយ​ ការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ​និង​អភិបាលជាតិ​ផ្អែក​លើ​ច្បាប់​ដោយ​គ្រប់​ជុ្រងជ្រោយ​​ដែលបង្កើតបានជា “យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំងបួន”​។ ប្រសិនបើ​ការគ្រប់គ្រងបក្សដោយតឹងរ៉ឹង​គ្រប់ជ្រុងជ្រោយ​​បាន​ដោះស្រាយបញ្ហាដែលថា​ “តើ​ហ៊ានអនុវត្ត​យ៉ាង​តឹងរ៉ឹង​ដែរឬទេ”និង “តើមានសមត្ថភាពក្នុងការគ្រប់គ្រងដែរឬទេ” ​ហើយការធ្វើស្វ័យ​បដិវត្តន៍​គឺ​ជា​ការ​​ចង្អុលបង្ហាញនូវមាគ៌ាជាក់ស្តែង ​នោះការ​ប្រកាន់​ខ្ជាប់​ការ​ជំរុញ​ការ​គ្រប់គ្រងបក្សដោយតឹងរ៉ឹង​គ្រប់ជ្រុងជ្រោយ​គឺ​ប្រឈមមុខនឹងវិញ្ញាសា​ចុងក្រោយមួយ គឺ៖ នៅក្នុងបរិបទនៃការកាន់​អំណាច​រយៈពេលយូរ​តើ​អាចរក្សា​ភាពតឹងរ៉ឹង​ជាប់រហូត​បានដែរឬទេ? ស្នូលឡូហ្ស៊ីក​នៃ “ការ​ប្រកាន់​ខ្ជាប់​”៖​ការដោះស្រាយបញ្ហាប្រឈមពិសេសៗ​របស់​គណបក្ស​ធំមួយ​ដែល​ផ្តោតលើឫសគល់នៃបញ្ហាទាំងនោះ ខុស​ពីវិធានការ​​ចែក​ជាដំណាក់កាល​និង​ផ្តោត​ក្នុងរយៈពេលខ្លី​ក្នុងការគ្រប់គ្រងបក្ស វិធីសាស្ត្រ “ការប្រកាន់​ខ្ជាប់”​គឺ​ផ្តោតសំខាន់​ទៅលើ​ការ​ធ្វើឱ្យប្រសើរឡើង​នូវ​យុទ្ធសាស្ត្រ​កាន់​អំណាច​រយៈពេល​យូរ​ ​ដើម្បីដោះស្រាយបញ្ហាប្រឈម​ពិសេស​របស់​គណ​បក្ស​ធំ​។ “បញ្ហា​ប្រឈម​​ពិសេសរបស់​គណបក្សធំ”​​គឺជា​កាន់​សន្និដ្ឋាន​មួយ​ដែល​ត្រូវបានលើកឡើង​ដំបូងដោយ​លោកXi Jinping។តាមទស្សនៈរបស់លោក បញ្ហាប្រឈមដ៏ធំបំផុត​របស់​​​បក្សកាន់អំណាចដ៏ធំមួយ ​មិនមែនស្ថិតនៅលើបណ្តុំបញ្ហា​ឬបញ្ហាអាក្រក់ដែល​ចាក់ឫសជ្រៅក្នុងសង្គមអស់រយៈពេលជាយូរមកហើយនោះទេ ប៉ុន្តែវាស្ថិតនៅលើភាពខ្ជិល​ភាពអសកម្ម​ឬភាពធូររលុងរយៈពេល​យូរ​។នេះមិនមែន​ជាបញ្ហាពាក់ព័ន្ធនឹងហានិភ័យដែល​កើតឡើងម្តងម្កាល​ឬក្នុងរយៈពេលខ្លីនោះទេ ​ប៉ុន្តែវាគឺជាបញ្ហាប្រឈមរយៈពេលវែង​ដែលនៅតែបន្ត​កើត​មានក្នុងដំណើរការទាំងមូល។ វិធានការសំខាន់ៗ​នៃ“ការ​ប្រកាន់​ខ្ជាប់​”៖​ការសម្រេចបាននូវការផ្លាស់ប្តូរជាមូលដ្ឋានចំនួនបី ចំណុច​សំខាន់​នៃ​ការ​ប្រកាន់​ខ្ជាប់ការ​គ្រប់គ្រង​បក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ​​គឺ​សម្រេចបាននូវ​ការផ្លាស់ប្តូរជាមូលដ្ឋានចំនួនបី។​ចំណុចនេះក៏ជាស្នូល​នៃ​នវានុវត្តន៍​នៃការគ្រប់គ្រង​បក្ស​ក្នុងយុគសម័យថ្មី​របស់​បក្ស​កុម្មុយនីស្ត​ចិន​ខុស​ពីការអនុវត្តកាលពីអតីតកាល។ ទី១ ការផ្លាស់ប្តូរ​ពី​ “ការកែតម្រូវបែបប្រមូលផ្តុំ”ទៅជា “ការគ្រប់គ្រងជាប្រចាំ”។ ទី២ ​ការផ្លាស់ប្តូរពី “ការបង្ខំដោយបញ្ហា”​ទៅជា “ភាព​ម្ចាស់​ការ​ខាង​យុទ្ធសាស្ត្រ”។ ទី៣ ការ​ផ្លាស់ប្តូរពី “ការគ្រប់គ្រងតាមដំណាក់កាល”ទៅជា “របបមាន​ប្រសិទ្ធភាព​រយៈពេលយូរ”។ ការដាក់ឱ្យអនុវត្តជាប្រព័ន្ធនូវ​ “ការ​ប្រកាន់​ខ្ជាប់​”៖​ប្រព័ន្ធស្វ័យ​ស្ថាបនា​ដ៏​ពេញលេញ​របស់គណបក្សកាន់អំណាច “ការ​ប្រកាន់​ខ្ជាប់​”​មិនមែនគ្រាន់តែជាឃ្លា​ឬ​ស្លោក​មួយ​ម៉ាត់​ប៉ុណ្ណោះទេ ​ដើម្បីអនុវត្តការ​ទាមទារ​ជាយុទ្ធសាស្ត្រស្តីពី “ការ​ប្រកាន់​ខ្ជាប់​ាករ​គ្រប់គ្រង​បក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ​”​​នោះ «សេចក្តីសម្រេចចិត្ត»​នេះបានដាក់ចេញនូវផែនការជា​ប្រព័ន្ធ៖ ទី១ ​តម្កល់​ “ការ​បង្កើន​ចរិត​លក្ខណៈបក្ស”​ក្នុង​កន្លែង​មូលដ្ឋាន​។ ទី២ ​ផ្តោតលើចំណុច​សំខាន់​នៃ “ការគ្រប់គ្រងកម្មាភិបាលយ៉ាងតឹងរ៉ឹង”។ ទី៣ ​គ្របដណ្ដប់គ្រប់ជ្រុងជ្រោយ​និងដើរទាន់សម័យកាល។ ទី៤ ​ផ្សារភ្ជាប់ស្មារតី ឥរិយាបថ​និងវិន័យ​បក្ស​ទៅនឹងការ​ប្រឆាំងអំពើពុករលួយ ​បន្តជំរុញយ៉ាងមុតមាំនូវ​យុទ្ធសាស្ត្រ​ដែល​ធានាឱ្យកម្មាភិបាល​មិនហ៊ាន​ប្រព្រឹត្តអំពើពុករលួយ ​មិនអាច​ប្រព្រឹត្តអំពើពុករលួយ​និង​មិនចង់​ប្រព្រឹត្តអំពើពុករលួយ ​ព្រមទាំងដើរតាមមាគ៌ាប្រឆាំងអំពើពុករលួយដែលមានលក្ខណៈពិសេស​ចិន។ ទី៥ គឺពឹង​ផ្អែក​លើ​ការ​​ស្ថាបនា​ប្រព័ន្ធ​ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ។​ធ្វើ​ឱ្យ​ស្វ័យ​គ្រប់គ្រងបក្ស​និង​ការ​គ្រប់គ្រង​​កាន់តែ​មានលក្ខណៈវិទ្យាសាស្ត្រ ជា​ប្រព័ន្ធ​និងមានស្តង់ដារ៕

    Read More »
  • ព័តមាន​អន្តរជាតិPhoto of វិធីសាស្រ្តយកជ័យជម្នះដែលបង្កប់ក្នុងរឿងរ៉ាវនៃមហាដំណើរ៖ ភាពស្មោះត្រង់

    វិធីសាស្រ្តយកជ័យជម្នះដែលបង្កប់ក្នុងរឿងរ៉ាវនៃមហាដំណើរ៖ ភាពស្មោះត្រង់

    Cambodia News មហាដំណើររបស់កងទ័ពក្រហមដែលជាកងទ័ពប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ពីខែតុលាឆ្នាំ ១៩៣៤ ដល់ខែតុលាឆ្នាំ ១៩៣៦ ជាដំណើរដ៏វែងឆ្ងាយនិងអស្ចារ្យដើម្បីសម្រេចឧត្តមគិតនិងជំនឿ។ វាមានសារសំខាន់យ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្ររបស់បក្ស រដ្ឋនិងកងទ័ពចិន និងបានជះឥទ្ធិពលដ៏វែងឆ្ងាយចំពោះដំណើរការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ។ មាគ៌ាជោគជ័យនៃមហាដំណើររបស់កងទ័ពក្រហមគឺសម្រេចក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស។ តាមផ្លូវនៃមហាដំណើរ មានរឿងរ៉ាវដ៏ល្បីល្បាញមួយដែលមានឈ្មោះថា សំណួរនៅវាលស្មៅ ពោលគឺ ពេលដើរឆ្លងកាត់វាលស្មៅ ទាហានចុងភៅម្នាក់បានសួរថា តើដើរឆ្ពោះទៅទិសខាងត្បូង ឬទិសខាងជើង។ ធាតុពិតនៃសំណួរនេះ គឺសួរអំពីអនាគតនៃកងទ័ពក្រហម និងគោលដៅនៃការធ្វើបដិវត្តន៍របស់ចិន។ ទិសដៅសម្រេចនូវមាគ៌ា ហើយមាគ៌ាសម្រេចនូវជោគវាសនា។ ក្រឡេកមើលពីប្រវត្តិសាស្រ្តជាងមួយរយឆ្នាំរបស់បក្សកុម្មុយនីស្តចិន គេអាចមើលឃើញហេតុផលដ៏ជ្រាលជ្រៅមួយ ពោលគឺ ការកសាងបក្សតាមផ្លូវនយោបាយជាការធានាដ៏សំខាន់សម្រាប់ឱ្យបក្សកុម្មុយនីស្តចិនវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់  និងសម្រេចបាននូវជ័យជម្នះម្តងហើយម្តងទៀត។ កាលពីខែតុលាឆ្នាំ ២០១៤ កិច្ចប្រជុំការងារនយោបាយនៃកងទ័ពចិនបានបើកធ្វើនៅស្រុក Gutian​ ខេត្ត  Fujian។ អគ្គលេខាធិការបក្សលោក Xi Jinping បានរៀបរាប់ពីរឿងរ៉ាវនៃកងពលលេខ ៣៤ នៃកងទ័ពក្រហមថា ​​”​ទាហានចំនួនជាង ៦ ពាន់នាក់សុទ្ធតែជាអ្នកខេត្ត Fujian ពួកគេសឹងតែបានពលីជីវិតគ្រប់គ្នាក្នុងការប្រយុទ្ធនៅទន្លេ Xiang “។ វីរជន Chen Shuxiang ដែលលោក Xi Jinping បានលើកឡើងជាច្រើនដង គឺជាមេបញ្ជាការនៃកងពលនេះ។ ទាហានទាំងអស់នៃកងពលលេខ ៣៤នៃកងទ័ពក្រហម បានប្រើឈាមស្រស់និងអាយុជីវិតរបស់ពួកគេធ្វើជាគំរូនៃភាពស្មោះត្រង់យ៉ាងដាច់ខាតចំពោះបក្ស។ កិច្ចប្រជុំ Gutian បានធ្វើការរៀបចំចាត់ចែងចំពោះការងារកសាងយោធាតាមនយោបាយក្នុងយុគសម័យថ្មី និងជំរុញការកែតម្រូវនិងការអប់រំខាងនយោបាយតាមរយៈការអនុវត្តស្មារតីនៃយុទ្ធនាការកែតម្រូវឥរិយាបថ។ រយៈពេល​១០ឆ្នាំក្រោយ កិច្ចប្រជុំស្តីពីការងារនយោបាយនៃគណៈកម្មាធិការយោធាមជ្ឈិមបានបើកធ្វើនៅក្រុង Yan’an ​ខេត្ត Shaanxi ក្នុងគោលបំណងបន្តធ្វើឱ្យស៊ីជម្រៅនូវ​ការកែតម្រូវ និងការអប់រំខាងនយោបាយសំដៅដឹកនាំកងទ័ពប្រជាជនឱ្យបន្តដើរឆ្ពោះទៅមុខប្រកបដោយភាពរឹងមាំ។…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of «សកម្មភាពយុវជនអាស៊ី-ប៉ាស៊ីហ្វិក៖រួមគ្នាបង្កើតអនាគតប៉ាស៊ីហ្វិក»៖ពិព័រណ៍ស្នាដៃ

    «សកម្មភាពយុវជនអាស៊ី-ប៉ាស៊ីហ្វិក៖រួមគ្នាបង្កើតអនាគតប៉ាស៊ីហ្វិក»៖ពិព័រណ៍ស្នាដៃ

    Cambodia News បញ្ញាសិប្បនិម្មិត(AI)របស់និស្សិតសកលលោកបើកធ្វើនៅក្រុងក្វាងចូវ ថ្ងៃទី១១ខែវិច្ឆិកា ពិព័រណ៍ស្នាដៃបញ្ញាសិប្បនិម្មិត(AI)របស់និស្សិតសាកលលោកក្រោមប្រធានបទ«សកម្មភាពយុវជនអាស៊ី-ប៉ាស៊ីហ្វកិ៖រួមគ្នាបង្កើតអនាគតប៉ាស៊ីហ្វិក» ដែលសហការរៀបចំដោយបណ្តាញCGTN សាកលវិទ្យាល័យជីណាននិង វិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្ត្រនវានុវត្តន៍និងអភិវឌ្ឍន៍(CIIDS)បានបើកធ្វើនៅសាកលវិទ្យាល័យជីណាន។សកម្មភាពនេះធ្វើឡើងគួបផ្សំជាមួយប្រធានបទរបស់APECស្ដីពី«កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ជំរុញវិបុលភាពរួម» ពិព័រណ៍ នេះបានបង្កើតវេទិកាមួយសម្រាប់ការផ្លាស់ប្តូរសិល្បៈឆ្លងដែននិងការសន្ទនាខាងគំនិតក្នុងចំណោមយុវជនតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅមុនពេលបើកកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំAPECលើកទី៣៣។   ព្រឹត្តិការណ៍នេះបានប្រមូលស្នាដៃពីសាកលវិទ្យាល័យនានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូលដែលទទួលបានស្នាដៃច្នៃប្រឌិតដោយAIចំនួន២៥២ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតីបរិយាបន្ននិងការចាប់ដៃគ្នាដើរឆ្ពោះទៅមុខ៕

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ប៉ុស្តិ៍​ CCTV-9 នាំ​លោកអ្នក​ធ្វើ​ដំណើរ​កម្សាន្ត​នៅ APEC ដ៏​អស្ចារ្យ​!​

    ប៉ុស្តិ៍​ CCTV-9 នាំ​លោកអ្នក​ធ្វើ​ដំណើរ​កម្សាន្ត​នៅ APEC ដ៏​អស្ចារ្យ​!​

     Cambodia News ពីថ្ងៃទី១៨​ដល់ថ្ងៃទី១៩ខែវិច្ឆិកា ​កិច្ចប្រជុំក្រៅ​ផ្លូវការ​លើកទី៣៣​របស់ថ្នាក់ដឹកនាំនៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) នឹង​ប្រារព្ធធ្វើ​នៅទីក្រុង​ Shenzhen ​ប្រទេសចិន ​។ ​នេះជាលើកទី៣​ហើយ​ដែល​ប្រទេសចិន​ធ្វើជា​ម្ចាស់ផ្ទះ APEC ។ ​ក្នុងឱកាស​នេះ ​ភាពយន្តឯកសាររឿង​«ដំណើរកម្សាន្ត​នៅ APEC ​ដ៏​អស្ចារ្យ»​នឹងចាក់ផ្សាយ​​តាម​ប៉ុស្តិ៍​ភាពយន្ត​ឯកសារ CCTV-9 និងកម្មវិធី APP ​CMG ​Mobile​នៅ​យប់ថ្ងៃទី១០​ខែវិចិ្ឆកា ។ ប៉ុន្មានថ្ងៃ​ទៀត ​ក្រសែភ្នែក​របស់​ពិភពលោកនឹង​​ផ្តោត​ទៅលើ​ទីក្រុង ​Shenzhen ។ ភាពយន្ត​ឯកសារ​រឿង«ដំណើរកម្សាន្ត​នៅ​ APEC ​ដ៏​អស្ចារ្យ»នឹងនាំ​លោកអ្នក​ចេញដំណើរពីខេត្តក្វាងទុង ប្រទេសចិន ហោះឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដើម្បីទទួល​អារម្មណ៍ពី​ទិដ្ឋភាពថ្មី​ស្រឡាង​និងភាព​ទាក់ទាញ​​នៃ​ទ្វីបទាំងបួន ៕  

    Read More »
  • ព័តមាន​អន្តរជាតិPhoto of លោក Xi Jinping​គូសបញ្ជាក់អំពីការកសាងឥរិយាបថក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ

    លោក Xi Jinping​គូសបញ្ជាក់អំពីការកសាងឥរិយាបថក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ

    Cambodia News កិច្ច​ប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើ​នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦ដើម្បីសិក្សាស្រាវជ្រាវអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ ការធ្វើអភិបាលកិច្ចជាតិចាំបាច់ត្រូវតែធ្វើអភិបាលកិច្ចបក្សជាមុនសិន។​ លោក Xi Jinping​ ប្រធានរដ្ឋចិនបានគូសបញ្ជាក់អំពីការកសាងឥរិយាបថក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ​​”​ការកែលម្អឥរិយាបថចាំបាច់ត្រូវតែធ្វើពីថ្នាក់លើដល់ថ្នាក់ក្រោម…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of សប្តាហ៍សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ដៃគូអាស៊ាន” ឆ្នាំ២០២៦ បានសម្ពោធបើកនៅភូមិភាគស្វយ័តក្វាងស៊ី

    សប្តាហ៍សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ដៃគូអាស៊ាន” ឆ្នាំ២០២៦ បានសម្ពោធបើកនៅភូមិភាគស្វយ័តក្វាងស៊ី

    Cambodia News កាលពីថ្ងៃទី៧ ខែវិច្ឆិកា សប្តាហ៍សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ដៃគូអាស៊ាន” ឆ្នាំ២០២៦ ដែលរួមសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ី បានប្រារព្ធធ្វើនៅទីក្រុងណាននីង ភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ី។ ព្រឹត្តិការណ៍ឆ្នាំនេះដែលត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ប្រាជ្ញាថ្មី ការតភ្ជាប់ និងការចែករំលែក” បានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល មន្រ្តីការទូតបរទេសប្រចាំប្រទេសចិន ឥស្សរជនប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញ និងបញ្ញវន្តមកពីប្រទេសចិន…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសតំណាង​សភាប្រជាជនថ្នាក់សង្កាត់នៅទីក្រុងប៉េកាំង

    លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសតំណាង​សភាប្រជាជនថ្នាក់សង្កាត់នៅទីក្រុងប៉េកាំង

    Cambodia News ថ្ងៃទី ៦ ខែវិច្ឆិកា គឺជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជនថ្នាក់ឃុំ និងសង្កាត់នៅក្នុងទីក្រុងប៉េកាំង។ នៅពេលអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជនថ្នាក់សង្កាត់នៅស្ថានីយ៍បោះឆ្នោតHuairentang ដែលស្ថិតនៅមណ្ឌលបោះឆ្នោតZhongnanhai នៃខណ្ឌXicheng លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ចិនបានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជន គឺជា…

    Read More »
Back to top button
Close
Close