ព័តមានអន្តរជាតិ
-
វេទិកាផ្លាស់ប្តូរអរិយធម៌បណ្តាញអ៊ីនធឺណេតនៃកិច្ចប្រជុំកំពូលWuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធឺណេតពិភពលោកឆ្នាំ២០២៦បានបើកធ្វើ
Cambodia News ថ្ងៃទី៤ខែវិច្ឆិកា វេទិកាផ្លាស់ប្តូរអរិយធម៌បណ្តាញអ៊ីនធឺណេតនៃកិច្ចប្រជុំកំពូលWuzhenនៃមហាសន្និបាតបណ្តាញអ៊ីនធឺណេតពិភពលោកឆ្នាំ២០២៦បានបើកធ្វើនៅក្រុងWuzhenខេត្តជឺជាំងប្រទេសចិន ក្រោមប្រធានបទ“ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរនិងការរៀនសូត្រអរិយធម៌ទៅវិញទៅមក រួមគ្នាកសាងផ្ទះដ៏ល្អបវរតាមបណ្តាញអ៊ីនធឺណេត” ក្នុងគោលបំណងផ្សព្វផ្សាយយ៉ាងសកម្មពីគំនិតផ្តួចផ្តើមអរិយធម៌សកល ជំរុញការផ្លាស់ប្តូរខាងអរិយធម៌បណ្តាញអ៊ីនធឺណេត ដើម្បីចួលរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំង សម្រាប់ការចាប់ដៃគ្នាកសាងសហគមន៍ជោគវាសនារួមលំហសាយប័រ។ វេទិកាលើកនេះផ្តួចផ្តើមរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសហការរៀបចំដោយCRI Online ក្រុមហ៊ុនHuawei និងក្រុមហ៊ុនច្នៃប្រឌិតថ្មីRayNeo និងមានវត្តមានរបស់អ្នកទទួលខុសត្រូវនៃស្ថាប័នរដ្ឋាភិបាល តំណាងអ្នកជំនាញ បញ្ញវន្តក្នុងវិស័យអរិយធម៌បណ្តាញអ៊ឺនធឺណេត និងអ្នកទទួលខុសត្រូវនៃសហគ្រាសនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា និងតំណាងអ្នកល្បីឈ្មោះតាមបណ្តាញអ៊ឺនធឺណេតសរុបជាង១២០រូប៕
Read More » -
បទវិភាគ៖ពាក្យពេញនិយម”China+”ត្រូវអាប់ដេត ខណៈការធ្វើទេសចរណ៍នៅប្រទេសចិនមានភាពពេញនិយមខ្លាំងជាបន្តបន្ទាប់
Cambodia News “នេះគឺជាគ្រឿងបន្លាស់ដែលខ្ញុំបានទិញសម្រាប់ pocket cameraរបស់ខ្ញុំ ។ សមិទ្ធផលដែលក្រុមហ៊ុនផលិតចិនទទួលបានក្នុងវិស័យនេះពិតជាគួរឱ្យអ្នកផងចាប់អារម្មណ៍ណាស់ !” ខ្ញុំប្រាប់អ្នកទាំងគ្នាឱ្យយកវ៉ាលីទទេមកនៅពេលដើរទស្សនានៅប្រទេសចិន ព្រោះលោកអ្នកនឹងអស់កម្លាំងរហិតរហៃក្នុងការដើរទិញអីវ៉ាន់នៅទីនោះ ។ល។ ” ពេលថ្មីៗនេះ (វីដេអូអំពីការបើកប្រអប់ក្នុងពេលដើរទិញអីវ៉ាន់នៅប្រទេសចិន)ត្រូវបានផ្សព្វផ្សាយតៗគ្នាលើបណ្តាញទំនាក់ទំនងសង្គមបរទេស ។ ចាប់ពីស្បែកជើងប៉ាតានិងគ្រឿងសម្អាងដល់ថ្នាំបុរាណចិនដូចជាស៊ីរ៉ូក្អកជាដើមរហូតដល់យន្តហោះគ្មានមនុស្សបើកនិងឧបករណ៍ hand held gimbal ជាដើម ម៉ាកក្នុងស្រុកចិនបានក្លាយជា”ទំនិញពិសេសក្នុងស្រុក”ដ៏ពេញនិយមរបស់ភ្ញៀវទេសចរបរទេស…
Read More » -
របបមជ្ឈការបែបប្រជាធិបតេយ្យចូលរួមចំណែកជាប្រាជ្ញាអភិបាលកិច្ចបែបចិន
Cambodia News ឆ្លងកាត់បញ្ហាប្រឈមនិងទុក្ខលំបាកជាងមួយសតវត្សរ៍ ហេតុអ្វីបានគណបក្សកុម្មុយនីស្តចិនដែលមានសមាជិកជាង ១០០ លាននាក់អាចបង្រួបបង្រួមនិងដឹកនាំប្រជាជនចិន ១,៤ ប៊ីលាននាក់ឲ្យសម្រេចបាននូវ្ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សង្គមមានសាមគ្គីភាពនិងស្ថិរភាពជាប់រហូតបែបនេះ ? ប្រសិនបើយើងប្រៀបធៀបអភិបាលកិច្ចជាតិទៅនឹងការសម្តែងស៊ីមហ្វូនីដ៏អស្ចារ្យ នោះរបបមជ្ឈការបែបប្រជាធិបតេយ្យគឺជាការប្រតិបត្តិតាមបែបវិទ្យាសាស្ត្ររបស់វង់ភ្លេង ។ អំឡុងពេលសម្តែង តន្ត្រីករម្នាក់ៗមានសេរីភាពក្នុងការបង្ហាញជំនាញរបស់ពួកគេ។ នេះគឺជា “ប្រជាធិបតេយ្យ” ពិតប្រាកដ ។ ប៉ុន្តែការសម្តែងទាំងមូលត្រូវគោរពតាមអ្នកបញ្ជាភ្លេងនិងសហការគ្នា…
Read More » -
ភក្តីភាព ភាពស្អាតស្អំ និងមានទំនួលខុសត្រូវ ជាស្តង់ដាជ្រើសរើសបុគ្គលឆ្នើមឱ្យធ្វើការនៃបក្សកុម្មុយនីស្តចិន
Cambodia News ការកសាងក្រុមកម្មាភិបាលដែលមានគុណវុឌ្ឍិខ្ពស់ និងមានសមត្ថភាពទទួលបន្ទុកសំខាន់ស្តីពីការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ គឺជាខ្លឹមសារស្នូលនៃគំនិតលោក Xi Jinping ស្តីពីការកសាងបក្ស។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈបក្សកុម្មុយនីស្តចិនបានកំណត់ជាក់លាក់នូវគោលការណ៍សំខាន់ចំនួន៣ ពោលគីភក្តីភាព ភាពស្អាតស្អំ និងមានទំនួលខុសត្រូវ ដែលជាស្តង់ដាមូលដ្ឋានក្នុងដំណើរការទាំងមូលនៃការជ្រើសរើស ការបណ្តុះបណ្តាល ការតែងតាំង និងការគ្រប់គ្រងកម្មាភិបាល សំដៅបំពេញតម្រូវការនៃការធ្វើទំនើបកម្ម និងភារកិច្ចនៃការអភិវឌ្ឍរយៈពេលវែង។ តាំងពីសម័យបុរាណមក ប្រជាជនចិនបានប្រកាន់ខ្ជាប់នូវគំនិតអភិបាលកិច្ចដែលផ្តល់សារៈសំខាន់លើការជ្រើសរើសអ្នកធ្វើការដែលមានគុណធម៌និងសមត្ថភាព ដោយយល់ឃើញថា គុណវុឌ្ឍិរបស់អ្នកកាន់អំណាចគឺជាកត្តាដ៏សំខាន់បំផុត។ ប្រពៃណីនេះបានក្លាយជាមូលដ្ឋានសម្រាប់កំណត់ស្តង់ដាការងារនៃកម្មាភិបាលក្នុងយុគសម័យថ្មី ពោលគឺទាមទារឱ្យពួកគេមាននៃ«ភក្តីភាព ភាពស្អាតស្អំ …
Read More » -
ពីការកសាងបក្សទៅជីវភាពរស់នៅ៖ បទពិសោធន៍អភិបាលកិច្ចពីបក្សកុម្មុយនិស្តចិន
Cambodia News កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ បានប្រព្រឹត្តទៅនៅរដ្ឋធានី ប៉េកាំង កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ដោយមានសមាជិកគណៈកម្មាធិការមជ្ឈិមចំនួន ១៦២ រូប និងសមាជិកបម្រុងចំនួន១១៧រូបចូលរួម។ កិច្ចប្រជុំបានពិនិត្យរបាយការណ៍ការងាររបស់ការិយាល័យនយោបាយ និងអនុម័តសេចក្តីសម្រេចស្តីពីបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការបន្តជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង និងគ្រប់ជ្រុងជ្រោយ។ ខ្លឹមសារនៃកិច្ចប្រជុំនេះបានរំលេចពីការពង្រឹងវិន័យ សុចរិតភាព…
Read More » -
លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការជំរុញបន្ថែមទៀតនូវការការពារ និងគ្រប់គ្រងទន្លេលឿងឱ្យបានល្អ
Cambodia News ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការជំរុញបន្ថែមទៀតនូវការការពារ និងគ្រប់គ្រងទន្លេលឿងឱ្យបានល្អ។ លោកបានលើកឡើងថា បក្សបានដឹកនាំប្រជាជនធ្វើការគ្រប់គ្រងទន្លេលឿងអស់រយៈពេល ៨០ ឆ្នាំមកហើយ ដោយបានកែប្រែជាមូលដ្ឋាននូវស្ថានភាពក្នុងប្រវត្តិសាស្ត្រដែលបីឆ្នាំបាក់ទំនប់ពីរដង ដែលបង្កើតជាអព្ភូតហេតុទន្លេមានសុវត្ថិភាពជារៀងរាល់ឆ្នាំ និងបង្ហាញយ៉ាងពេញលេញនូវឧត្តមភាពដ៏លេចធ្លោនៃប្រព័ន្ធសង្គមនិយម។ លោក Xi Jinping…
Read More » -
លោក Xi Jinpingធ្វើរបាយការណ៍អំពីការព្រាង«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»
Cambodia News ក្នុងកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទើបតែបញ្ចប់នាពេលកន្លងទៅ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើរបាយការណ៍អំពីការព្រាង«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។ អំពីការគិតពិចារណាពាក់ព័ន្ធនឹងប្រធានបទពិភាក្សានៃកិចប្រជុំពេញអង្គ លោក Xi Jinping បានលើកឡើងពីការពិចារណាបីចំណុច៖ ទី១ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការរក្សាភាពឈានមុខ និងភាពបរិសុទ្ធនៃបក្ស ព្រមនិងពង្រឹងឋានៈកាន់អំណាចក្នុងរយៈពេលវែងរបស់បក្ស។ ទី២ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការពង្រឹងនិងអភិវឌ្ឍនិម្មាបនកម្មផ្នែកនយោបាយដ៏ល្អប្រសើរដែលបក្សទាំងមូលរួបរួមគ្នាកម្រិងខ្ពស់ ហើយបក្ស កងទ័ពនិងប្រជាជនរួបរួមគ្នកម្រិតខ្ពស់។ ទី៣ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការសម្រេចបាននូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់បក្ស និងជំរុញបុព្វហេតុរបស់បក្សនិងរដ្ឋអភិវឌ្ឍដោយនឹងនរនិងយូរអង្វែង។ អំពីដំណើរការព្រាង«ការសម្រេចចិត្ត» លោក Xi Jinping បានលើកឡើងថា ក្នុងដំណើរការព្រាងឯកសារនេះ បានផ្តោសំខាន់លើចំណុចទាំង៥ដូចខាងក្រោម៖ ទី១ អនុវតជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយនូវគំនិតកសាងបក្សក្នុងយុគសម័យថ្មី។ ទី២ បម្រើដល់បេសកកម្មនិងភារកិច្ច។ ទី៣ ប្រកាន់ខ្ជាប់នូវគោលការណ៍ដ៏តឹងរ៉ឹង។ ទី៤ រំលេចពីការផ្តោតលើការដោះស្រាយបញ្ហា។ ទី៥ ពង្រឹងគំនិតជាប្រព័ន្ធ។ ក្នុងអំឡុងពេលព្រាងសេចក្តីព្រាងនៃ«ការសម្រេចចិត្ត» គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបានបើកធ្វើកិច្ចប្រជុំបីលើក ហើយការិយាល័យនយោបាយមជ្ឈិមបានបើកធ្វើកិច្ចប្រជុំពីរលើកដើម្បីធ្វើការពិនិត្យពិភាក្សា និងការកែសម្រួល ទីបំផុតបានធ្វើសម្រេចការព្រាងដំបូងនៃ«ការសម្រេចចិត្ត»ដែលប្រគល់ជូនពិនិត្យពិភាក្សាដោយកិច្ចប្រជុំពេញអង្គលើកនេះ៕
Read More » -
ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ
Cambodia News កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបូកសរុបនូវសមិទ្ធផលដ៏អស្ចារ្យនិងបទពិសោធដ៏មានតម្លៃក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយនៅក្នុងយុគសម័យថ្មី ព្រមទាំងធ្វើការវិភាគចំពោះស្ថានការណ៍ និងភារកិច្ចរបស់បក្សបច្ចុប្បន្ននិងមួយរយៈពេលខាងមុខក្នុងការគ្រប់គ្រងបក្ស និងពង្រឹងបក្សឱ្យខ្លាំងក្លា ហើយបានអនុម័តការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ដូចខាងក្រោម៖ 1, សារៈសំខាន់ ភាពបន្ទាន់ និងការទាមទារទូទៅសម្រាប់ការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។ 2, ពង្រឹងស្មារតីបក្សរបស់សមាជិកបក្សកុម្មុយនីស្តចិន ។ 3, អនុវត្តរបបមជ្ឈការបែបប្រជាធិបតេយ្យយ៉ាងតឹងរ៉ឹង ។ 4, កសាងក្រុមកម្មាភិបាលដែលមានគុណវឌ្ឍខ្ពស់ និងមានសមត្ថភាពរ៉ាប់រងភារកិច្ចដ៏សំខាន់នៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ។ 5, កសាងប្រព័ន្ធអង្គការដ៏ម៉ឺងម៉ាត់ដែលមានការតភ្ជាប់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ពីក្រោមដល់លើនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត ។ 6, កែតម្រូវឥរិយាបថ…
Read More » -
លោកXi Jinpingជួបសន្ទនាជាមួយលោក Guy Parmelinប្រធានាធិបតីស៊្វីស
Cambodia News រសៀលថ្ងៃទី៣០ ខែតុលា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Guy Parmelinប្រធានាធិបតីស៊្វីសដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការងារនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។ លោXi Jinpingបានលើកឡើងថា ភាគីចិនរីករាយរួមជាមួយភាកីស្វ៊ីស ដើម្បីជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងបរិយាបន្ន ដើម្បីចាក់ បញ្ចូលជំនឿចិត្ត និងភាពប្រាកដប្រជាកាន់តែច្រើនដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប និងការអភិវឌ្ឍសេដ្ឋកិច្ចសកល។ លោកXi Jinpingបានបន្តទៀតថា ស្វ៊ីសបានដើរតួនាទីជាគំរូក្នុងរយៈពេលយូរសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប រំពឹងទុកភាគីស្វ៊ីសអាចប្រើឥទ្ធិពលពិសេសរបស់ខ្លួន ដើម្បីដើរតួនាទីវិជ្ជមានសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបប្រកបដោយតុល្យភាព និងស្ថិរភាព។ ជាការឆ្លើយតប លោកParmelinបានលើកឡើងថា ភាគីស្វ៊ីសរំពឹងទុកបង្កើនកិច្ចសន្ទនា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយភាគីចិន ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែច្រើន។ភាគីស្វ៊ីសយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីយ៉ាងវិជ្ជមានរបស់ប្រទេសចិនក្នុងកិច្ចការអន្តរជាតិ រីករាយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីចិន ប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារពាណិជ្ជកម្មសេរី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ វិបុលភាព សន្តិភាពនិងស្ថិរភាពរបស់ពិភពលោក។ បន្ទាប់ពីកិច្ចសន្ទនា ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើពិធីសារស្តីពីការធ្វើប្រសើឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស និងឯកសារសហប្រតិបត្តិការជាច្រើនក្នុងវិស័យការស្រាវជ្រាវខាងវិទ្យាសាស្ត្រ ពលកម្មនិងឱកាសការងារ ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕
Read More » -
លោកXi Jinpingជួបសន្ទនាជាមួយលោក Guy Parmelinប្រធានាធិបតីស៊្វីស
Cambodia News រសៀលថ្ងៃទី៣០ ខែតុលា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Guy Parmelinប្រធានាធិបតីស៊្វីសដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការងារនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។ លោXi Jinpingបានលើកឡើងថា ភាគីចិនរីករាយរួមជាមួយភាកីស្វ៊ីស ដើម្បីជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងបរិយាបន្ន ដើម្បីចាក់ បញ្ចូលជំនឿចិត្ត និងភាពប្រាកដប្រជាកាន់តែច្រើនដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប និងការអភិវឌ្ឍសេដ្ឋកិច្ចសកល។ លោកXi Jinpingបានបន្តទៀតថា ស្វ៊ីសបានដើរតួនាទីជាគំរូក្នុងរយៈពេលយូរសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប រំពឹងទុកភាគីស្វ៊ីសអាចប្រើឥទ្ធិពលពិសេសរបស់ខ្លួន ដើម្បីដើរតួនាទីវិជ្ជមានសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបប្រកបដោយតុល្យភាព និងស្ថិរភាព។ ជាការឆ្លើយតប លោកParmelinបានលើកឡើងថា ភាគីស្វ៊ីសរំពឹងទុកបង្កើនកិច្ចសន្ទនា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយភាគីចិន ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែច្រើន។ភាគីស្វ៊ីសយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីយ៉ាងវិជ្ជមានរបស់ប្រទេសចិនក្នុងកិច្ចការអន្តរជាតិ រីករាយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីចិន ប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារពាណិជ្ជកម្មសេរី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ វិបុលភាព សន្តិភាពនិងស្ថិរភាពរបស់ពិភពលោក។ បន្ទាប់ពីកិច្ចសន្ទនា ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើពិធីសារស្តីពីការធ្វើប្រសើឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស និងឯកសារសហប្រតិបត្តិការជាច្រើនក្នុងវិស័យការស្រាវជ្រាវខាងវិទ្យាសាស្ត្រ ពលកម្មនិងឱ កាសការងារ ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕
Read More »