ភាពយន្តឯកសាររឿង «រយៈទទឹងខាងជើង ៣០ ដឺក្រេ» នឹងចាក់បញ្ចាំងនៅយប់ថ្ងៃទី ២៥ ខែវិច្ឆិកាតាមប៉ុស្តិ៍ហិរញ្ញវត្ថុនិងសេដ្ឋកិច្ច របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន
Cambodia Mews
ភាពយន្តឯកសាររឿង «រយៈទទឹងខាងជើង ៣០ ដឺក្រេ» ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងចាក់បញ្ចាំងនៅយប់ថ្ងៃទី ២៥ ខែវិច្ឆិកាតាមប៉ុស្តិ៍ហិរញ្ញវត្ថុនិងសេដ្ឋកិច្ច(ប៉ុស្តិ៍CCTV-2) របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។
ភាពយន្តឯកសារនេះផ្តិតយករូបភាពពីវិកិណ្ណដ្ឋានអរិយធម៌បុរាណជាងមួយរយកន្លែង ចាប់ពីទីក្រុង Uruk ក្នុងប្រទេសអ៊ីរ៉ាក់ រហូតដល់ប្រាសាទ Montu ក្នុងទីក្រុង Luxor ប្រទេសអេហ្ស៊ីប និងទីក្រុង Teotihuacan ក្នុងប្រទេសម៉ិកស៊ិក។ តាមរយៈ វិកិណ្ណដ្ឋានទាំងនេះ បង្ហាញពីដំណើរដែលអរិយធម៌ផ្សេងៗគ្នាបានកកើតឡើង អភិវឌ្ឍ និងមូលហេតុដែលធ្វើឱ្យពួកវា ផ្លាស់ប្តូរ។
ភាពយន្តឯកសារនេះបានធ្វើការប្រៀបធៀបការអភិវឌ្ឍនៃអរិយធម៌ផ្សេងៗគ្នាតាមមុំចិន ដោយបង្ហាញពីភាពជាប់លាប់ នវានុវត្តន៍ ឯកភាព បរិយាបន្ន និងសន្តិភាពនៃអរិយធម៌ចិនតាមរយៈវិកិណ្ណដ្ឋាន និងវត្ថុបុរាណ៕


