លោក Xi Jinpingប្រធានរដ្ឋចិននិងលោកAsif Ali Zardariប្រធានាធិបតីប៉ាគីស្ថាន ផ្ញើសារទៅវិញទៅមកដើម្បីអបអរសាទរចំពោះការបំពេញបេសកកម្មហោះហើររួមរវាងអវកាសយានិកចិននិងប៉ាគីស្ថាន
Cambodia News
នៅថ្ងៃទី ២៥ ខែវិច្ឆិកាលោក Xi Jinpingប្រធានរដ្ឋចិននិងលោកAsif Ali Zardariប្រធានាធិបតីប៉ាគីស្ថាន បានផ្ញើសារទៅវិញទៅមកដើម្បីអបអរសាទរចំពោះការបំពេញបេសកកម្មហោះហើររួមរវាងអវកាសយានិកចិននិងប៉ាគីស្ថាន
។
លោក Xi Jinping បានថ្លែងថា ស្ថានីយអវកាសចិន គឺជានាវាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសទាំងអស់ បូករួមទាំងប្រទេសប៉ាគីស្ថានផងដែរ ដើម្បីជ្រោងទង់នៃការប្រើប្រាស់លំហអវកាសដោយសន្តិភាព ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងលំហអវកាស ធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសលកលំហអវកាស និងធានាបានថាសមិទ្ធផលនៃការរុករកលំហអវកាសផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិទាំងអស់។
លោក Zardari បានថ្លែងថា «ខ្ញុំសូមតាងនាមរដ្ឋាភិបាល និងប្រជាជនប៉ាគីស្ថាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលជាបងប្អូន។ កិច្ចសហប្រតិបត្តិការលើកនេះបង្ហាញពីសមិទ្ធផលបច្ចេកវិទ្យាអវកាសដ៏អស្ចារ្យរបស់ប្រទេសចិន និងបង្ហាញពីសារៈសំខាន់នៃការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ»។


