លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនជួបពិភាក្សាជាមួយលោក Lee Hsien Loong ទីប្រឹក្សារដ្ឋសិង្ហបុរី

Cambodia News

នៅថ្ងៃទី ២៣ ខែវិច្ឆិកា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីចិន  បានជួបពិភាក្សាការងារជាមួយលោក Lee Hsien Loong ទីប្រឹក្សារដ្ឋសិង្ហបុរី នៅប្រទេសសិង្ហបុរី។

លោក Ding Xuexiang បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ និងការណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ យន្តការសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាលចិន និងសិង្ហបុរី កំពុងដំណើរយ៉ាងល្អប្រសើរ ដែលទទួលបានសមិទ្ធផលសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយសិង្ហបុរី ដើម្បីប្រែក្លាយឆន្ទៈ និងគំនិតឯកភាពគ្នារបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យទៅជាការអនុវត្ត និងលទ្ធផលជាក់ស្តែង ដើម្បីបង្ហាញយ៉ាងពេញលេញនូវលក្ខណៈគ្រប់ជ្រុងជ្រោយ គុណភាពខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយនៃទំនាក់ទំនងចិន-សិង្ហបុរី។

ជាការឆ្លើយតប លោក Lee Hsien Loong បានអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំស្តីពីយន្តការសហប្រតិបត្តិការទ្វេភាគីសិង្ហបុរី-ចិនដោយជោគជ័យ និងទទួលបានសមិទ្ធផលថ្មីៗជាច្រើន លោកបញ្ជាក់ថា ទំនាក់ទំនងសិង្ហបុរី-ចិន កំពុងអភិវឌ្ឍយ៉ាងល្អជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកាន់តែទូលំទូលាយ។ ភាគីទាំងពីរគួរតែស្វែងរកទិសដៅថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងជំរុញឱ្យទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close