ប្រទេសចិនត្រៀមបាញ់បង្ហោះយានអវកាសផ្ទុកមនុស្ស Shenzhou-24 នៅវេលាម៉ោង 08:18 នាទី ថ្ងៃទី ២៥ ខែវិច្ឆិកាតាមម៉ោងក្រុងប៉េកាំង

Cambodia News

សន្និសីទសារព័ត៌មានស្តីពីបេសកកម្មហោះហើរនៃយានអវកាស Shenzhou-24 បានបើកធ្វើនៅព្រឹកថ្ងៃទី ២៤ខែវិច្ឆិកានៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan។

អ្នកនាំពាក្យបានប្រកាសថា បន្ទាប់ពីការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ យើងសម្រេចចិត្តថានឹងបាញ់បង្ហោះយានអវកាសផ្ទុកមនុស្សShenzhou-24 ដែល នៅវេលាម៉ោង 08:18 នាទី ថ្ងៃទី ២៥ ខែវិច្ឆិកាតាមម៉ោងក្រុងប៉េកាំង។

ក្រុមអវកាសយានិក Shenzhou-24 រួមមានលោក Tang Hongbo, លោក Wu Yi និងអវកាសយានិកសញ្ជាតិប៉ាគីស្ថាន លោកMuhammad Zeeshan Ali ហើយលោក Tang Hongbo ជាមេបញ្ជាការ។

គួរបញ្ជាក់ថា អវកាសយានិកសញ្ជាតិប៉ាគីស្ថាន លោក Muhammad Zeeshan Ali នឹងក្លាយជាអវកាសយានិកបរទេសរូបដំបូងដែលបានចូលទៅកាន់ស្ថានីយអវកាស Tiangongរបស់ចិន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close