រួមចិត្តតែមួយដើម្បីអនាគតនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក! ព្រឹត្តិការណ៍ «រាត្រីនៃប្រព័ន្ធផ្សព្វផ្សាយ CMG» ប្រារព្ធធ្វើឡើងនៅទីក្រុង Shenzhen
Cambodia News
មុនពេលបើកធ្វើកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំ APEC លើកទី ៣៣ ព្រឹត្តិការណ៍ «រាត្រីនៃប្រព័ន្ធផ្សព្វផ្សាយ CMG» ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានប្រារព្ធធ្វើនៅទីក្រុង Shenzhen កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា។
តំណាងនៃប្រព័ន្ធផ្សព្វផ្សាយចំនួន ៦៩ មកពី ៦២ ប្រទេស បានជួបជុំគ្នាជាមួយតំណាងមកពីប្រព័ន្ធផ្សព្វផ្សាយ សហគ្រាស និងមជ្ឈដ្ឋានវប្បធម៌និងសិល្បៈរបស់ប្រទេសចិន ដើម្បីធ្វើការពិភាក្សាដោយស៊ីជម្រៅអំពីប្រធានបទនានា ដូចជា ការច្នៃប្រឌិតខាងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយជាដើម សំដៅប្រមូលផ្តុំគំនិតឯកភាពខាងកិច្ចសហប្រតិបត្តិការ និងជំរុញការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ព្រឹត្តិការណ៍ «រាត្រីនៃប្រព័ន្ធផ្សព្វផ្សាយ CMG» បានដើរតួនាទីជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យជាច្រើន ចាប់ពីកិច្ចសន្ទនាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងការច្នៃប្រឌិតខាងបច្ចេកវិទ្យា ដល់កិច្ចសហប្រតិបត្តិការខាងឧស្សាហកម្ម និងការផ្លាស់ប្តូរវប្បធម៌ ដែលបានបង្កើតឱកាសថ្មីៗសម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងតំណាងនៃគ្រប់មជ្ឈដ្ឋានមកពីអង្គភាពសេដ្ឋកិច្ចនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពង្រឹងការយល់ដឹងគ្នា ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ ៕

