កម្មវិធី« មនោសញ្ចេតនារបស់លោក Xi Jinping ចំពោះវប្បធម៌»(ភាសាអន្តរជាតិ) និង«សំបុត្ររបស់លោក Xi Jinping»(ភាសាអន្តរជាតិ)បានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៃអង្គភាពសេដ្ឋកិច្ចជាសមាជិក APEC
Cambodia News
ក្នុងខណៈពេលដែលកិច្ចប្រជុំក្រៅផ្លូវការ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកលើកទី ៣៣ ជិតនឹងបើកធ្វើ កម្មវិធីពិសេសឈ្មោះ« មនោសញ្ចេតនារបស់លោក Xi Jinping ចំពោះវប្បធម៌»(ភាសាអន្តរជាតិ) និង«សំបុត្ររបស់លោក Xi Jinping»(ភាសាអន្តរជាតិ) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៃអង្គភាពសេដ្ឋកិច្ចជាសមាជិក APEC ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកាតទៅ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃ CMG បានលើកឡើងថា កម្មវិធីពិសេសឈ្មោះ« មនោសញ្ចេតនារបស់លោក Xi Jinping ចំពោះវប្បធម៌»(ភាសាអន្តរជាតិ) និង«សំបុត្ររបស់លោក Xi Jinping»(ភាសាអន្តរជាតិ) បានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៃអង្គភាពសេដ្ឋកិច្ចជាសមាជិក APEC ជាផ្លូវការហើយ។ រំពឹងទុកថា កម្មវិធីទាំងពីរនេះអាចរួមចំណែកសម្រាប់ជួយឱ្យទស្សនិកជនក្នុងតំបន់ស្វែងយល់ឱ្យបានស៊ីជម្រៅអំពីតម្រិះប្រាជ្ញាផ្នែកអភិបាលកិច្ចរបស់ប្រធានរដ្ឋចិនលោក Xi Jinping និងយល់ដឹងពីបម្រែបម្រួលរបស់ប្រទេសចិនក្នុងយុគសម័យថ្មី ក៏ដូចជាបរិយាបន្នផ្នែកវប្បធម៌ចិន ៕



