វិធីសាស្រ្តយកជ័យជម្នះដែលបង្កប់ក្នុងរឿងរ៉ាវនៃមហាដំណើរ៖ ភាពស្មោះត្រង់

Cambodia News

មហាដំណើររបស់កងទ័ពក្រហមដែលជាកងទ័ពប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ពីខែតុលាឆ្នាំ ១៩៣៤ ដល់ខែតុលាឆ្នាំ ១៩៣៦ ជាដំណើរដ៏វែងឆ្ងាយនិងអស្ចារ្យដើម្បីសម្រេចឧត្តមគិតនិងជំនឿ។ វាមានសារសំខាន់យ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្ររបស់បក្ស រដ្ឋនិងកងទ័ពចិន និងបានជះឥទ្ធិពលដ៏វែងឆ្ងាយចំពោះដំណើរការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ។

មាគ៌ាជោគជ័យនៃមហាដំណើររបស់កងទ័ពក្រហមគឺសម្រេចក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស។ តាមផ្លូវនៃមហាដំណើរ មានរឿងរ៉ាវដ៏ល្បីល្បាញមួយដែលមានឈ្មោះថា សំណួរនៅវាលស្មៅ ពោលគឺ ពេលដើរឆ្លងកាត់វាលស្មៅ ទាហានចុងភៅម្នាក់បានសួរថា តើដើរឆ្ពោះទៅទិសខាងត្បូង ឬទិសខាងជើង។ ធាតុពិតនៃសំណួរនេះ គឺសួរអំពីអនាគតនៃកងទ័ពក្រហម និងគោលដៅនៃការធ្វើបដិវត្តន៍របស់ចិន។

ទិសដៅសម្រេចនូវមាគ៌ា ហើយមាគ៌ាសម្រេចនូវជោគវាសនា។ ក្រឡេកមើលពីប្រវត្តិសាស្រ្តជាងមួយរយឆ្នាំរបស់បក្សកុម្មុយនីស្តចិន គេអាចមើលឃើញហេតុផលដ៏ជ្រាលជ្រៅមួយ ពោលគឺ ការកសាងបក្សតាមផ្លូវនយោបាយជាការធានាដ៏សំខាន់សម្រាប់ឱ្យបក្សកុម្មុយនីស្តចិនវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់  និងសម្រេចបាននូវជ័យជម្នះម្តងហើយម្តងទៀត។

កាលពីខែតុលាឆ្នាំ ២០១៤ កិច្ចប្រជុំការងារនយោបាយនៃកងទ័ពចិនបានបើកធ្វើនៅស្រុក Gutian​ ខេត្ត  Fujian។ អគ្គលេខាធិការបក្សលោក Xi Jinping បានរៀបរាប់ពីរឿងរ៉ាវនៃកងពលលេខ ៣៤ នៃកងទ័ពក្រហមថា ​​”​ទាហានចំនួនជាង ៦ ពាន់នាក់សុទ្ធតែជាអ្នកខេត្ត Fujian ពួកគេសឹងតែបានពលីជីវិតគ្រប់គ្នាក្នុងការប្រយុទ្ធនៅទន្លេ Xiang “។

វីរជន Chen Shuxiang ដែលលោក Xi Jinping បានលើកឡើងជាច្រើនដង គឺជាមេបញ្ជាការនៃកងពលនេះ។ ទាហានទាំងអស់នៃកងពលលេខ ៣៤នៃកងទ័ពក្រហម បានប្រើឈាមស្រស់និងអាយុជីវិតរបស់ពួកគេធ្វើជាគំរូនៃភាពស្មោះត្រង់យ៉ាងដាច់ខាតចំពោះបក្ស។

កិច្ចប្រជុំ Gutian បានធ្វើការរៀបចំចាត់ចែងចំពោះការងារកសាងយោធាតាមនយោបាយក្នុងយុគសម័យថ្មី និងជំរុញការកែតម្រូវនិងការអប់រំខាងនយោបាយតាមរយៈការអនុវត្តស្មារតីនៃយុទ្ធនាការកែតម្រូវឥរិយាបថ។ រយៈពេល​១០ឆ្នាំក្រោយ កិច្ចប្រជុំស្តីពីការងារនយោបាយនៃគណៈកម្មាធិការយោធាមជ្ឈិមបានបើកធ្វើនៅក្រុង Yan’an ​ខេត្ត Shaanxi ក្នុងគោលបំណងបន្តធ្វើឱ្យស៊ីជម្រៅនូវ​ការកែតម្រូវ និងការអប់រំខាងនយោបាយសំដៅដឹកនាំកងទ័ពប្រជាជនឱ្យបន្តដើរឆ្ពោះទៅមុខប្រកបដោយភាពរឹងមាំ។

ពីកិច្ចប្រជុំ Gutian ដល់កិច្ចប្រជុំ Yan’an ការដឹកនាំរបស់បក្សកុម្មុយនីស្តចិននៅក្នុងកងទ័ពរំដោះប្រជាជន ដែលមានភាពចុះខ្សោយមួយរយៈពេល ត្រូវបានពង្រឹងឡើងវិញ, ទំនោរនៃឥរិយាបថមិនល្អ និងអំពើពុករលួយ ដែលធ្លាប់ត្រូវបានចាត់ទុកថាមិនអាចបញ្ឈប់បាន ត្រូវបានទប់ស្កាត់, ហើយបរិយាកាសនយោបាយដែលមានភាពអាប់អួរក្នុងមួយរយៈពេលត្រូវបានផ្លាស់ប្តូរទាំងស្រុង។ កងទ័ពរំដោះប្រជាជនចិនមានមុខមាត់ថ្មីតាមរយៈការលត់ដំតាមបែបបដិវត្តន៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close