តម្លៃ​​​ប្រេង​​​កើន​​ឡើង​​​ក្នុង​​អំឡុង​​ពេល​​​បោះ​​​ឆ្នោត​​​នៅ​​​សហរដ្ឋ​អាមេរិក​​

សារព័ត៌មាន​ Cambodia News/

សហរដ្ឋអាមេរិក (១១ វិច្ឆិកា ២០១៦) ៖ តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​ពុធ ដោយ​ទីផ្សារ​បាន​ផ្តោត​ទៅ​លើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ក្នុង​សហរដ្ឋអាមេរិក ។ អ្នកលក់​បង្កើន​តម្លៃ​ព្រោះ​គិត​ថា លោកស្រី Hillary Clinton នាំមុខ​លោក Donald Trump ។ ប៉ុន្តែ​ទីបំផុត លទ្ធផល​បោះ​ឆ្នោត គឺ​លោក Donald Trump បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ។

ប្រេង​របស់​ក្រុមហ៊ុន Brent បាន​កើនឡើង​១៦​សេន មក​ស្មើ​៤៦,២០​ដុល្លារ​ក្នុង​មួយ​ធុង ។ ចំណែកឯ​តម្លៃ​ប្រេង​ក្រុមហ៊ុន West Texas Intermediate (WTI) របស់​សហរដ្ឋអាមេរិក​វិញ​បាន​កើនឡើង​១៣​សេន មក​ស្មើ​៤៥,១១​ដុល្លារ​ក្នុង​មួយ​ធុង​ផង​ដែរ ។

ប៉ុន្តែ​ពាណិជ្ជករ​និយាយ​ថា បរិមាណ​ការ​លក់ គឺ​ពិតជា​តិច​ណាស់ ដោយ​ទីផ្សារ​នៅ​ទន្ទឹម​រង់ចាំ​មើល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក ។
លោក Gary Huxtable អ្នក​ប្រឹក្សា​យោបល់​ក្នុង Atlantic Pacific Securities និយាយ​ថា ៖ « បរិមាណ​ការ​ទិញ​លក់​ពិតជា​តិច​ណាស់ មាន​ន័យ​ថា វិនិយោគិន​ជា​ច្រើន​នៅ​តែ​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្នុង​សហរដ្ឋអាមេរិក​ជា​មុន​សិន » ៕

6

 

 

 

Related Articles

Back to top button
Close
Close