កូរ៉េខាងជើង​ប្រកាសថា ខ្លួន​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទី៥បាន​ជោគជ័យ

សារព័ត៌មាន​​ Cambodia News/

កូរ៉េខាង (០៩ កញ្ញា ២០១៦) ៖ កូរ៉េខាងជើង នៅ​ថ្ងៃ​សុក្រ​ទី ៩ កញ្ញា​នេះ បានប្រកាសថា​ខ្លួន​ជោគជ័យ​លើ​ការបាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ  ជោគជ័យ​នេះ​សំដៅលើ​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី៥របស់​កូរ៉េខាងជើង ដែលជា​ការបំពាន​បំរាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។

សេចក្តី​ថ្លែង​ការ​មួយ​របស់​វិទ្យាស្ថាន​អាវុធ​នុយក្លេអ៊ែរ​របស់​ កូរ៉េខាងជើង​បានចេញ​ផ្សាយ​ថា ការសាកល្បង​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ពិនិត្យ​និង​បញ្ជាក់​អំពី​ភាព​រីកចម្រើន​ នៃ​ការផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី ដែលជា​គ្រាប់ផ្លោង​យុទ្ធសាស្ត្រ​នៃ​អង្គភាព​កាំភ្លើង​ធំ Hwasong របស់​កងទ័ព​កូរ៉េខាងជើង។ ការសាកល្បង​នុយក្លេអ៊ែរ​ជាថ្មី​នេះ ស្របពេល​នឹង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី៦៨នៃ​ការបង្កើត​កូរ៉េខាងជើង។

ប្រភព​បញ្ជាក់ថា ការសាកល្បង​នេះ​គ្មាន​ការលេចចេញ​នូវ​វិទ្យុសកម្ម ឬអ្វី​ប៉ះពាល់​បរិស្ថាន​ទេ ប៉ុន្តែ កូរ៉េខាងជើង ត្រូវបាន​គេ​សង្ស័យថា បានធ្វើ​តេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ លើក​ទី៥ របស់ខ្លួន ខណៈ​មានការ​រញ្ជួយ​ដី កម្រិត ៥,៣ វ៉ិ​ច​ទ័​រ នៅក្បែរ​កន្លែង​ធ្វើតេស្ត​របស់​ប្រទេស​នេះ៕

2

 

Related Articles

Back to top button
Close
Close