បន្ទាប់ពី​បន្ធូរបន្ថយ​ការទប់ស្កាត់​កូ​រ៉ូ​ណា​ វៀតណាម​បើក​សាលារៀន​ឡើងវិញ

សារព័ត៌មាន​ Cambodia News/

វៀតណាម (១២ ឧសភា ២០២០) ៖ អាជ្ញាធរ​នៅ​សា​លាម​ត្តេ​យ្យ និង​សាលាបឋមសិក្សា​ក្នុងប្រទេស​វៀតណាម​បានធ្វើការ​ពិនិត្យ​កម្ដៅ​របស់​កុមារ​នៅ​ក្លោងទ្វារ​នៅពេលដែល​ពួកគេ​បាន​បើក​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ការបិទ​រយៈពេល​មួយខែ​លើ​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ខណៈដែល​នៅ​ផ្នែក​ខ្លះ​នៃ​សាលារៀន​ដទៃទៀត​ក៏បាន​បើក​ឡើងវិញ​កាលពី​សប្ដាហ៍​មុន​ផងដែរ ។​

​ជាមួយនឹង​ការឆ្លង​ត្រឹមតែ ២៨៨ ករណី និង​មិនមាន​អ្នកស្លាប់​នោះ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​មិន​បានឃើញ​មានការ​ឆ្លង​ជា​សហគមន៍​រយៈពេល​ជិត​មួយខែ​មកហើយ ហើយ​បានដាក់​វា​នៅលើ​ផ្លូវ​ដើម្បី​បន្តសកម្មភាព​ឆាប់​ជាង​កន្លែង​ផ្សេងទៀត​នៅក្នុង​តំបន់ ។​

រីឯ​សាលារៀន​សម្រាប់​កុមារ​ធំៗ​ក៏បាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ផ្នែក​ខ្លះ​កាលពី​សប្តាហ៍​មុន​ផងដែរ ។​ក្នុងនោះ​លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា “​ហានិភ័យ​នៃ​ជំងឺ COVID-19 នៅ​ប្រទេស​វៀតណាម​នាពេលនេះ​គឺ​ទាប ហើយ​នោះ​គឺជា​រឿង​ល្អ ប៉ុន្តែ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ផងដែរ​” ៕

Related Articles

Back to top button
Close
Close