បទវិភាគ៖ បក្សកុម្មុយនីស្តចិននឹងមិនកែប្រែគោលបំណងដើម និងឆន្ទៈដ៏រឹងមាំរបស់ខ្លួន ដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យរបស់ប្រទេសចិន

Cambodia News

ខណៈពេលទើបបង្កើតបក្សឡើងមានសមាជិកបក្សតែជាង៥០នាក់ រហូតដល់បច្ចុប្បន្ននេះមានសមាជិកបក្សចំនួនលើសពី១រយលាននាក់ ដែលបានក្លាយជាគណបក្សធំជាងគេនៅលើពិភពលោក ។

ពីដឹកនាំប្រជាជនសម្រេចបាននូវការរំដោះជនជាតិ និងឯករាជ្យភាពជាតិ ដល់ណែនាំប្រទេសចិនប្រើប្រាស់ពេលវេលាត្រឹមតែរាប់សិបឆ្នាំឆ្លងកាត់ដំណើរឧស្សាហូបនីយកម្មដែលប្រទេសអភិវឌ្ឍន៍ត្រូវតែឆ្លងកាត់រាប់រយឆ្នាំ ព្រមទាំងបានបង្កើតអច្ឆរិយលើវិស័យកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមរយៈពេលវែង ក៏ដូចជាអត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចសកលបានរក្សាប្រហែល ៣០ភាគរយ ។ល។ បើរំលឹកឡើងវិញពីរយៈពេលជាងមួយសតវត្សរ៏អាចឃើញថា នៅលើពិភពលោក គ្មានគណបក្សកាន់អំណាចណាមួយដូចបក្សកុម្មុយនីស្តចិនទេ ដែលទទួលបានសមិទ្ធផលអភិវឌ្ឍដ៏ធំធេងបែបនេះ ហើយបានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ដំណើរប្រវត្តិសាស្ត្រពិភពលោក ។

នៅថ្ងៃទី ១ ខែកក្កដា មហាសន្និបាតអបអរសាទរខួប ១០៥ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិនបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនដល់អ្នកដែលទទួលបាន “មេដាយ ១ កក្កដា” ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានរំលឹក និងបូកសរុបដំណើរដ៏ត្រចះត្រចង់ និងសមិទ្ធផលដ៏មហិមារបស់ប្រជាជនចិនក្រោមការដឹកនាំពីបក្សកុម្មុយនីស្តចិន បកស្រាយពីគុណតម្លៃដ៏ពិសេសរបស់បក្សកុម្មុយនីស្តចិនដែលគណបក្ស និងកម្លាំងនយោបាយផ្សេងទៀតមិនអាចប្រៀបបាន ព្រមទាំងបានអំពាវនាវឱ្យសមាជិកបក្សកុម្មុយនីស្តចិនប្រកាន់ខ្ជាប់ជំនឿចិត្តយ៉ាងមុតមាំ បន្តធ្វើការតស៊ូដើម្បីបង្កើតស្នាដៃថ្មីក្នុងដំណើរថ្មីជាបន្តបន្ទាប់ដែលសក្តិសមនឹងយុគសម័យ និងប្រជាជន ។

ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន ? “ការស្វែងរកសច្ចភាព ប្រកាន់ខ្ជាប់ទិសដៅឆ្ពោះទៅមុខជាប់ជានិច្ច ” “ចាក់ឬសគល់ក្នុងស្រទាប់ប្រជាជនយ៉ាងជ្រាលជ្រៅ មានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំជាប់ជានិច្ច ” “រ៉ាប់រងបេសកកម្មជាប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់យុទ្ធសាស្ត្រជាម្ចាស់ការជាប់ជានិច្ច” “ សមស្របនឹងចរន្តអភិវឌ្ឍន៍ ដើរឈាមមុខគេក្នុងយុគសម័យជាប់ជានិច្ច ” “ហាននិងប៉ិនប្រសប់ធ្វើការតស៊ូ ប្រកាន់ខ្ជាប់ជំនឿចិត្តយកឈ្នះជាប់ជានិច្ច” “យកចិត្តទុកដាក់ដល់ការបង្កើនភាពខ្លាំងក្លារបស់ខ្លួន ប្រកាន់ខ្ជាប់ភាពរស់រវើកយ៉ាងពេញលេញជាប់ជានិច្ច” ទាំងនេះជាគុណតម្លៃពិសេសរបស់បក្សកុម្មុយនីស្តចិនដែលលោក Xi Jinping អគ្គលេខាធិការបក្សបានបកស្រាយ ហើយបានលាតត្រដាងនូវលេខសម្ងាត់ជាគន្លឹះនៃការដែល “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន” ។

ក្នុងចំណោមសមាជិកបក្សកុម្មុយនីស្តទាំង ៨រូបដែលទទួលបាន“គ្រឿងឥស្សរិយយស ១ កក្កដា”លើកនេះ មានអ្នកខ្លះបានបំពេញការងារនៅជួរមុខនៃការបម្រើប្រជាជននិងដោះស្រាយជម្លោះ មានអ្នកខ្លះយកខ្នងសេះធ្វើជាផ្ទះ ព្យាបាលនិងជួយសង្រ្គោះអ្នកជំងឺនៅតំបន់ភ្នំដាច់ស្រយាល និងតំបន់ចិញ្ចឹមសត្វ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ល។ ឆ្លងតាមរយៈរឿងរ៉ាវស្តីពីការលះបង់អ្វីៗគ្រប់យ៉ាង និងការតស៊ូរបស់សមាជិកបក្សសាមញ្ញ ពិភពលោកអាចយល់ដឹងយ៉ាងងាយថា ហេតុអ្វីបានជានៅក្នុងការស្ទង់មតិជាច្រើនលើកដែលធ្វើឡើងដោយអង្គការអន្តរជាតិ អត្រាគាំទ្ររបស់ប្រជាជនចិនចំពោះរដ្ឋាភិបាលចិនបានជាប់ចំណាត់ថ្នាក់ជួរមុខនៅលើពិភពលោកជាប់រហូតមក។

បច្ចុប្បន្ននេះ ស្ថានភាពជាយុទ្ធសាស្ត្រទូទៅនៃការស្តារឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិននិងបម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំកន្លងមកបានប្រទាក់ប្រឡាគ្នា ហើយមនុស្សជាតិកំពុងឈរនៅផ្លូវបំបែកម្តងទៀត។ ក្នុងនាមជាគណបក្សកាន់អំណាចធំជាងគេបំផុតលើពិភពលោកដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងពិភពលោក បក្សកុម្មុយនីស្តចិននឹងមិនកែប្រែគោលបំណងដើម និងឆន្ទៈដ៏រឹងមាំរបស់ខ្លួនទេ ហើយនឹងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនជាបន្តបន្ទាប់ ក៏ដូចជាបំពេញបន្ថែមថាមពលវិជ្ជមានកាន់តែច្រើនទៅក្នុងសន្តិភាព និងការអភិវឌ្ឍពិភពលោក៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close