ការស្ទង់មតិរបស់​បណ្តាញ​ទូរទស្សន៍​CGTN៖អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៩០%នៅ​ទូទាំង​ពិភព​លោកហៅស្តូប​យ៉ាស៊ូគូនី​ថាជា “ស្តូប​ឧក្រិដ្ឋជន​សង្រ្គាម”

Cambodia News

ថ្មីៗនេះ លោកស្រី​Sanae Takaichiនាយករដ្ឋមន្ត្រីជប៉ុន​បានទៅ​សែន​និង​ដាក់​សំណែន​​នៅ​ស្តូប​យ៉ាស៊ូគូនី ហើយរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ជប៉ុន​បានទៅ​គោរពវិញ្ញានក្ខន្ធ​នៅ​ស្តូបយ៉ាស៊ូគូនី ដែលត្រូវ​បាន​ថ្កោលទោសយ៉ាង​ទូលំ​ទូលាយ​ពីសហគមន៍អន្តរជាតិ។

ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញ​ទូរទស្សន៍​CGTN​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ចំពោះ​អ្នកប្រើប្រាស់អ៊ីនធឺណិត​ទូទាំង​ពិភព​លោក​បានបង្ហាញថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៩០.៧១​%បានអំពាវនាវឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​ប្រើពាក្យថា “ស្តូប​ឧក្រិដ្ឋ​ជន​សង្រ្គាម​”ឱ្យកាន់តែច្បាស់លាស់​នៅពេល​ផ្សាយ​ដំណឹ​ង​អំពី​ស្តូប​យ៉ាស៊ូគូនី ដើម្បីដាស់​តឿន​ដល់​ពិភពលោក​ទាំង​មូល​ឱ្យ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​ការងើបឡើងវិញនៃយោធានិយមរបស់ជប៉ុន។

ការស្ទង់មតិក៏បានរកឃើញផងដែរថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៨៧.៣៨​%បាន​និយាយ​ត្រង់​ៗ​ថា ទង្វើ​ខុសឆ្គងរបស់លោកស្រី​Sanae Takaichi​និងអ្នកនយោបាយជប៉ុន​ផ្សេងទៀត​បាន​ធ្វើឱ្យ​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់មនោសញ្ចេតនា​របស់ប្រជាជននៅក្នុងប្រទេស​ជិតខាង​ដែ​ល​ធ្លាប់​រង​ការ​ឈ្លាន​ពាន​ពី​យោធានិយមរបស់ជប៉ុន ។ អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៨៤.៦​៧​%​បាន​លើកឡើង​ថា ទង្វើរបស់​អ្នក​នយោបាយ​ជប៉ុន​ដែល​ទៅ​គោរពវិញ្ញានក្ខន្ធនិង​ដាក់​​គ្រឿង​សំណែន​នៅ​ស្តូប​យ៉ាស៊ូគូនី​ជា​ច្រើន​លើក​ គឺជាការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សមិទ្ធ​ផល​នៃ​ជ័យ​ជម្នះ​របស់​​សង្គ្រាមលោកលើកទី២ និងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់​ពី​សង្គ្រា​ម​លោ​ក​លើក​ទី​២​ វា​នឹងបំផ្លាញ​បន្ថែមទៀតនូវទំនាក់ទំនងរវាងជប៉ុននិងប្រទេសរង​គ្រោះ​ដោ​យ​ការ​ឈ្លា​ន​ពានដែល​មាន​ភាព​តាន​តឹង​ស្រាប់​។

ការស្ទង់មតិលើកនេះបានធ្វើឡើងតាមរយៈវេបសាយភាសាអង់គ្លេស អេស្ប៉ាញ បារាំង អា​រ៉ាប់​និងរុស្ស៊ីរបស់បណ្តាញCGTN ក្នុងរយៈពេល២៤ម៉ោង ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​អ៊ីន​ធឺ​ណិត​ចំនួន​៧៤៧៥​នាក់​បាន​ចូល​រួម​ការ​បោះឆ្នោត​ ព្រម​ទាំង​បញ្ចេញមតិ ​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close