រុស្ស៊ី​​ជាម្ចាស់ផ្ទះ​​​ទទួល​​ជំនួប​​កំពូល​​ APEC​​ ឆ្នាំ២០១២​​

មុនដល់ជំនួបកំពូលផ្ទាល់ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី ៨ និងទី ៩កញ្ញាខាង មុខក្នុងក្រុង Vladivostok ចុងបូព៌ាប្រទេសរុស្ស៊ី ម្សិលមិញ និង ថ្ងៃទី៦កញ្ញា នេះ អស់២ថ្ងៃជាប់មានប្រព្រឹត្តទៅសម័យប្រជុំក្នុងថ្នាក់រដ្ឋមន្ត្រី ក្រសួងការ បរទេស និង ក្រសួងពាណិជ្ជកម្មនៃ២១ប្រទេសសមាជិក“អង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក”នេះ។ ជាតុល្យាការគេបានអនុម័តយក “សេច ក្តីថ្លែងការណ៍រួម”សម្រាប់ទទួលការចុះហត្ថលេខាដោយជំនួបកំពូល APEC ក្នុង ថ្នាក់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលតែម្តង។

បូកសរុបលទ្ធផលនៃសម័យប្រជុំរយៈពេល២ថ្ងៃកន្លងទៅ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី ជាប្រទេសម្ចាស់ផ្ទះ គឺលោក Serguei Lavrov ដោយលាតត្រដាងសេចក្តី ថ្លែងការណ៍រួមនោះបានលើកឡើងថា ៖-

-បណ្តាប្រទេស APEC បានបញ្ជាក់ពីភក្តីភាពខ្លួនចំពោះ “បន្ទាត់នៃសេរីកម្ម ពាណិជ្ជកម្មនិងវិនិយោគ” ក្នុងគោលដៅកែឲ្យប្រសើរឡើង ល័ក្ខខ័ណ្ឌ សម្រាប់ធ្វើពាណិជ្ជកម្មនិងវិនិយោគ ដោយមិនបណ្តោយ ឲ្យបង្កើតឡើងជា របងឧបត្ថម្ភនិយមជាសិប្បនិម្មិត។

-គ្រប់តែតំណាងនៃសេដ្ឋកិច្ចប្រទេស APEC ថ្លែងដើម្បីការស៊ីជម្រៅ សមាហរ័ណ កម្មសេដ្ឋកិច្ចដែលជាមធ្យោបាយចម្បងនៃការចល័តឆ្ពោះទៅ កសាង “ប្រព័ន្ធពាណិជ្ជកម្មសេរី និងបើកចំហ”។

-ប្រទេសAPEC គូសបញ្ជាក់ពីសារៈសំខាន់នៃការចាត់វិធានការតទៅទៀតឆ្ពោះ ទៅកែឲ្យល្អ ឡើងបណ្តាញនិងប្រព័ន្ធផ្លូវដឹកជញ្ជូនក្នុងលំហអាស៊ី-ប៉ា ស៊ីហ្វិក។

-ប្រទេសAPEC គាំទ្រដល់សំណើរុស្ស៊ី ឲ្យចាត់វិធានការកាន់តែស្វាហាប់ឡើងសម្រាប់ ធានានូវសន្តិសុខ ស្បៀងអាហារ។ សាច់រឿងគឺអំពីការទ្រទ្រង់ទីផ្សារគ្រឿង បរិភោគ ឲ្យមានស្ថិរភាព, ពង្រីកលទ្ធភាពរបស់បណ្តាជនក្រីក្រ ឲ្យទទួលបាន ស្បៀងអាហារលើកយកបច្ចេកវិជ្ជាថ្មីៗ ទៅអនុវត្តក្នុងវិស័យកសិកម្ម, ប្រយុទ្ធ ទល់នឹងការនេសាទនិងការជួញជលផលដោយខុសច្បាប់។

ចំណែករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Andrei Beloousov ទាក់ទងនឹងវគ្គស្តីអំពី ពាណិជ្ជកម្មនៃសេចក្តីថ្លែងការណ៍រួមនោះ បានលើក ឡើងថា ៖
រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ប្រទេសAPEC បានឯកភាពគ្នា ទៅលើរបស់ដែល ហៅថា “បញ្ជីបៃតង” នៃទំនិញ ៥៤ប្រភេទ ពោលគឺ ទំនិញដែលពាក់ព័ន្ធទៅនឹង ការថែរក្សាបរិស្ថាន, ការប្រមាណអំពីហានិភ័យគ្រោះធម្មជាតិ, ការត្រួត ពិនិត្យ លើគុណភាពទឹកសម្រាប់ហូប និងខ្យល់សម្រាប់ដកដង្ហើម។ ទំនិញអស់ទាំងនេះ  ពីការហូតពន្ធគយ។ បានន័យថា បើប្រមុខរដ្ខ និងប្រមុខរដ្ឋាភិបាលAPEC អនុម័ត ទៅលើ”បញ្ជីបៃតង”ខាងលើ នោះទៅទល់ឆ្នាំ ២០១៥ គឺបន្ទាបពន្ធគយនេះ ដែលសព្វថ្ងៃនៅតាមប្រទេសខ្លះមានកម្រិតដល់ ៣០% ឲ្យធ្លាក់មកនៅត្រឹម ៥%ប៉ុណ្ណោះ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close