ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​ពីរ​នាក់​

ភ្នំពេញ ៖ វេលាម៉ោង២ និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ធ្នូ បុរស២នាក់ ស្រវឹងដូចគ្នា ជិះម៉ូតូបុកគ្នាចំពីមុខ លាន់ដូចរន្ទះ បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត នៅមុខបៀរហ្គាឌិន រាត្រីសំបូរ ត្រង់ចំណុច ផ្លូវលេខ៤៧ កែង៨២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា ម៉ូតូវ៉េវ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ស្រវឹង តាមផ្លូវលេខ៨២ ពីកើតទៅលិច ចំណែកម៉ូតូវីវ៉ា ពណ៌ខ្មៅ បើកបរ ដោយបុរសម្នាក់ស្រវឹងដែរ ជិះតាមផ្លូវលេខ៤៧ ពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើ ជាផ្លូវកែង ម៉ូតូទាំងពីរគ្រឿងបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យដួលរងរបួសធ្ងន់ ទាំងពីរនាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកម៉ូតូរងការខូចខាត ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅខណ្ឌដូនពេញ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close