បើក​រថយន្ត​ថយ​ក្រោយ​បុក​ម៉ូតូ​ពីរ​គ្រឿង​ម្ចាស់​ម៉ូតូ​ខឹង​ដ​ក​កាំភ្លើង​លើ​ង​បាញ់មួយ​គ្រាប់​

ភ្នំពេញ ៖ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្ទួច សោះ រហូតឈានឲ្យបុរសម្នាក់ជា ទាហាននៅក្នុងអង្គភាពង ៧០ ពាក់ស័ក្ដិ៣ ដកកាំភ្លើងខ្លីពីចង្កេះបាញ់មួយគ្រាប់ក៏ត្រូវមន្ត្រី កងរាជអាវុធហត្ថ ខណ្ឌទួលគោកឃាត់ខ្លួនភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងបន្ទាប់ពីរថយន្តកាមរីបាឡែនមួយគ្រឿងរញ៉ៃ ថយក្រោយមិន ប្រយ័ត្នបុករះម៉ូតូពីរគ្រឿងនិងរថយន្តមួយគ្រឿង ទើបបង្កឲ្យផ្ទុះកំហឹងឈានដល់ការបាញ់ បោះ កាលពីវេលាម៉ោង ២១ និង ១៥ នាទីយប់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចមុខ ផ្ទះ Patty តាមបណ្ដោយផ្លូវលេខ ២៦១ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក ។

មន្ត្រីកងរាជអាវុធហត្ថខណ្ឌទួលគោកបានឲ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួនខាងលើនេះ មានឈ្មោះ ម៉ក់ ឆាយ ភេទប្រុសអាយុ ៣៣ ឆ្នាំធ្វើការជាទាហានពាក់ស័ក្តិ បម្រើការនៅ ក្នុងអង្គភាពង ៧០ ជិះម៉ូតូម៉ាក XR ពណ៌ក្រហម។ ចំណែករថយន្តបង្កហេតុក្នុង ហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះម៉ាកកាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បណ្ដោះអាសន្ន ៩៦៦៣ និង ម៉ូតូពីរគ្រឿងដែលរងការខូចខាតនោះគឺម៉ូតូម៉ាកXR ពណ៌ក្រហម និងម៉ូតូម៉ាកសេ១២៥ ស៊េរី ២០០៤ និងរថយន្តរងគ្រោះមួយគ្រឿងទៀតម៉ាកកាមរី បាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2S 4879 ។

ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការផ្ទុះអាវុធខាងលើ នេះសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កបើកបរដោយបុរសម្នាក់បានបើករញ៉ៃថយក្រោយ ពីមុខផ្ទះ Patty ខណៈនោះស្រាប់ជ្រុលល្បឿនបុករះម៉ូតូរបស់់ឈ្មោះ ម៉ក់ ឆាយ និងម៉ូតូមួយគ្រឿងទៀត រួមជាមួយនិងរថយន្តកាមរីបាឡែន ។ ពេលភ្លាមៗនោះម្ចាស់រថយន្តបង្កនិងឈ្មោះ ម៉ក ឆាយ បាននិយាយតឹកសរសៃកដាក់គ្នា រហូតធ្វើឲ្យឈ្មោះ ម៉ក់ ឆាយ ទល់កំហឹងមិនបានដកកាំភ្លើងពីចង្កេះបាញ់ រះមួយគ្រាប់ឡើងលើ បណ្ដាលឲ្យប្រជាពលរដ្ឋរួមជានិងអ្នកដំណើរផ្សេងទៀតមានការភ័យតក់ស្លុត យ៉ាងខ្លាំង និងផ្អើលដល់ មន្រី្តកងរាជអាវុធហត្ថខណ្ឌទួលគោកចុះមកអន្តរាគមន៍ឃាត់ខ្លួនបុរស ឈ្មោះ ម៉ក់ ឆាយ យកទៅកាន់ទីបញ្ជាកងរាជអាវុធ ហត្ថភ្លាមៗ។

បន្ទាប់ពីមានគ្រោះថ្នាក់ នេះសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌទួលគោក បានចុះមកពិនិត្យនិងវាស់វែងនាំយករថយន្តបង្កហេតុនិង ម៉ូតូពីរគ្រឿង និងរថយន្តរងគ្រោះមួយគ្រឿងទៀតទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំដោះស្រាយតាមនីតិវីធិច្បាប់ ។ ចំណែកឯបុរសដែលកងរាជអាវុធឃាត់ខ្លួនត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close