ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ពី​បទ​ឆក់​កា​បូប​

ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែធ្នូ វេលាម៉ោង២០៖ ២០នាទី កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ទឹកល្អក់ទី១ ខណ្ឌទួលគោក បានឃាត់ខ្លួន ជនសង្ស័យ០២នាក់ ពីឆក់កាបូប ពុំបានសម្រេច តែបណ្តាលឲ្យ ជនរងគ្រោះ ដួលម៉ូតូរងរបួសធ្ងន់ ស្ថិតនៅ មុខក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លើកំណាត់ ផ្លូវសហព័ន្ធរុស្ស៊ី ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យ ដែលត្រូវបាន ឃាត់ខ្លួននោះរួមមាន ទី១-ឈ្មោះ ឈៀន សុខជា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មាន លេខ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( ជាអ្នកធ្វើ សកម្មភាពឆក់ ) ។ ទី២- ឈ្មោះ អារី ហាលីម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ ពុំពិតប្រាកដ មានទីលំនៅផ្ទះលេខ ៣១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ( ជាអ្នកបើកម៉ូតូ ) ។

ដោយឡែក ជនរងគ្រោះមាន ឈ្មោះ លី រតនា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ផ្សាយពាណិជ្ជកម្ម ស្នាក់នៅផ្ទះ សំណាក់ពន្លឺថ្មី ផ្លូលេខ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រងរបួសកែងដៃ ខាងឆ្វេង និងជង្គង់ខាងឆ្វេង ។

សមត្ថកិច្ចបានបន្តថា វត្ថុតាងចាប់យក ពីជនសង្ស័យមាន ម៉ូតូមួយគ្រឿង ម៉ាក Suzuki Smash ពណ៌ខ្មៅ  ស៊េរីចាស់ ពាក់ស្លាកលេខ កំពង់ចាម 1B-7090។

បើតាមសមត្ថកិច្ច កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង២០៖ ២០នាទី ជនរងគ្រោះឈ្មោះ លី រតនា បានជិះម៉ូតូឌុប ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានពាក់ ស្លាកលេខ របស់ឈ្មោះ ហេង សួន ចេញពី ផ្ទះសំណាក់ពន្លឺថ្មី គោលបំណង មកស្ពាន៧មករា ដើម្បីជួបមិត្តភក្តិ ពេលធ្វើដំណើរជនរងគ្រោះ មានស្ពាយកាបូប ពណ៌ខ្មៅមួយ ដែលនៅក្នុងកាបូប មានទូរស័ព្ទដៃពីរគ្រឿងម៉ាក Nokia N9 និងម៉ាក Carbone ព្រមទាំងលុយ ចំនួន ៣ដុល្លារ រួមជាមួយឯក សារមួយចំនួនទៀត ។

ពេលដែលជនរងគ្រោះ ធ្វើដំណើរមក ដល់ចំណុចកើតហេតុ មុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ផ្លូវសហព័ន្ធរុស្ស៊ី ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យទាំងពីរ នាក់ខាងលើ បានជិះម៉ូតូ តាមពីក្រោយ អែបខាងឆ្វេង ទន្ទឹមម៉ូតូជនរងគ្រោះ ក៏បានធ្វើសកម្ម ភាពឆក់ កាបូបពី ជនរងគ្រោះ បណ្តាលឲ្យដាច់ខ្សែ កាបូបមួយចំហៀង ពេលនោះជនរងគ្រោះ បានចាប់ទាញ កាបូបមកវិញ បណ្តាលឲ្យជនរងគ្រោះ មានការរងរបួស ភ្លាមនោះ ប្រជាពលរដ្ឋដែលកំពុង ធ្វើដំណើរតាមផ្លូវ រួមជាមួយ សមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ទឹកល្អក់ទី១ ដែលកំពុងល្បាត ការពារសុវត្ថិភាព នៅក្នុងមូលដ្ឋាន បាននាំគ្នាឃាត់ខ្លួន ជនសង្ស័យទាំងពីរ នាក់បាន ជាក់ស្តែងតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជា បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅសាលា ដំបូងរាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ ហេង នាង

ជនសង្ស័យទាំងពីរនាក់ដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន (រូប dap) ។

Related Articles

Back to top button
Close
Close