គ​.​ជ​.​ប លើក​ទឹក​ចិត្ត​​ឱ្យ​​ប្រ​ជា​ពល​រដ្ឋ​​គូស​សញ្ញា​​ធិ​ច​ ក្នុង​​ប្រអប់​​រាង​​បួន​​ជ្រុង​​ទ្រវែង​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ ៖  ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​បញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​សកល​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ គ​.​ជ​.​ប លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​គូសសញ្ញា​ធិ​ច ក្នុង​ប្រអប់​រាង​បួន​ជ្រុង​ទ្រវែង​របស់​គណបក្សនយោបាយ​។ គំនូស​សញ្ញា​ផ្សេង ​ដែល​អាច​ឱ្យគេ​ស្គាល់​អត្តសញ្ញាណ​អ្នកបោះឆ្នោត នឹងត្រូវ​ចាត់ទុកជា​សន្លឹកឆ្នោត​មិនបានការ ដូច​មានកំណត់​ក្នុង​គំរូ​សន្លឹកឆ្នោត​មិនបានការ​របស់ គ​.​ជ​.​ប​។​

​ការបញ្ជាក់​បែបនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​ការត្រួតពិនិត្យ​ទម្រង់​សន្លឹកឆ្នោត ជាមួយ​តំណាង​គណបក្សនយោបាយ​ទាំង​២០ នា​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ គ​.​ជ​.​ប ផ្ទាល់​។​

​តែ​ទោះជា​យ៉ាងណា គ​.​ជ​.​ប លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​គូសសញ្ញា​ធិ​ច ក្នុង​ប្រអប់​រាង​បួន​ជ្រុង​ទ្រវែង​របស់​គណបក្សនយោបាយ នេះ​បើតាម​លោក ឌឹ​ម សុ​វណ្ណា​រុំ​៕ 

Related Articles

Back to top button
Close
Close