លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសតំណាង​សភាប្រជាជនថ្នាក់សង្កាត់នៅទីក្រុងប៉េកាំង

Cambodia News

ថ្ងៃទី ៦ ខែវិច្ឆិកា គឺជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជនថ្នាក់ឃុំ និងសង្កាត់នៅក្នុងទីក្រុងប៉េកាំង។

នៅពេលអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជនថ្នាក់សង្កាត់នៅស្ថានីយ៍បោះឆ្នោតHuairentang ដែលស្ថិតនៅមណ្ឌលបោះឆ្នោតZhongnanhai នៃខណ្ឌXicheng លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ចិនបានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជន គឺជា មូល ដ្ឋានគ្រឹះសម្រាប់ការប្រកាន់ខ្ជាប់ ការធ្វើឱ្យល្អពេញលេញ និងដំណើរ​ការឱ្យបានល្អ​នូវ​របប​សភាតំណាង​ប្រជាជនទូទាំងប្រទេសចិន ហើយក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវភាពនយោបាយរដ្ឋផងដែរ។

យើងត្រូវអនុវត្ត «លទ្ធិប្រជាធិបតេយ្យប្រជាជនពេញមួយដំណើរការ» (whole-process people’s democracy) ប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្ស ព្រមទាំងធ្វើការ​តាមច្បាប់​យ៉ាងតឹងរ៉ឹង ដើម្បីធានាជ្រើសរើសតំណាង​សភាប្រជាជន​ដែលប្រជាជនពេញចិត្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close