​ម៉ូតូ​បុក​ម៉ូតូ​រងរ​បួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់

ភ្នំពេញ ៖ ម៉ូតូវីវ៉ា ពណ៌ខ្មៅ បត់ស្តាំទៅបុកជាមួយម៉ូតូវីវ៉ា ស៊េរី២០០៦ ពណ៌ខ្មៅ ជិះលើផ្លូវបញ្ច្រាសទិស ដួលសង្កត់លើកង់មួយគ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ ម្នាក់ស្រាលម្នាក់ ។ គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃទី៦ ធ្នូ តាមផ្លូវលេខ១១៤ កែង២១៥ នៅជិត DN ក្រុម៧ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា ម៉ូតូវីវ៉ា ស៊េរីចាស់ ពណ៌ខ្មៅ បើកបរតាមផ្លូវលេខ២៥១ ក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូវីវ៉ា ស៊េរី២០០៦ ពណ៌ខ្មៅ ជិះស្របគ្នាជាមួយកង់មួយ គ្រឿងទៀត តាមផ្លូវលេខ១១៤ ពីកើតទៅលិច ដោយជិះលើផ្លូវបញ្រ្ចាសទិសដៅចរាចរណ៍ ខណៈមកដល់ចំណុចផ្លូវកែង ជាផ្លូវកោងផងនោះ ម៉ូតូវីវ៉ា ស៊េរីចាស់បត់ស្តាំបុកគ្នាជាមួយម៉ូតូវីវ៉ា ស៊េរី២០០៦ ធ្វើឲ្យដួលសង្កត់លើកង់ ដែលជិះតាមក្រោយនោះ តែអ្នកជិះកង់មិនមានរងរបួសទេ បានសុំរួចខ្លួនលើកកង់ជិះទៅមុនបាត់ ។ ចំណែកអ្នកបើកម៉ូតូវីវ៉ាស៊េរីចាស់បែកមុខបែកមាត់ រងរបួសធ្ងន់ រីឯអ្នកបើកម៉ូតូវីវ៉ា ស៊េរី២០០៦ រងរបួសស្រាល ។

ជនរងគ្រោះរបួសធ្ងន់ មានឈ្មោះ លន់ ស៊ីម ភេទប្រុស អាយុ ១៨ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅម្តុំផ្លូវរទេះភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេ ជួយលើកដាក់លើម៉ូតូដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ ដោយឡែក ម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅខណ្ឌ៧មករា ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close