បើក​ម៉ូតូ​ទៅ​បុក​ រ៉ឺ​ម៉ក​ដឹក​ទូក​ញ្ចក់​របួស​ធ្ងន់​ស្រាល​ ​៣​នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែធ្នូ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងពីរនាក់ រងរបួសស្រាល ខណៈបើកម៉ូតូហ្វីណូទៅ បុក និងរ៉ឺម៉កដឹកទូកញ្ចក់ នៅចំណុចផ្លូវបត់ចូលផ្ទះ បណ្តាលឲ្យ ក្រឡាប់រ៉ឺម៉កបែកទូកញ្ចក់ ខ្ចាយពេញផ្លូវ នៅមុខមន្ទីរពេទ្យកាល់ម៉ែត តាមមហាវិថីបព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា ម៉ូតូហ្វីណូ ពណ៌ខ្មៅលាយ ត្រួយចេក ជិះគ្នា២នាក់ ពីត្បូងទៅជើង ចំណែករ៉ឺម៉កដឹកទូកញ្ចក់ បើកពីជើងទៅត្បូង ខណៈដល់ចំណុចកើត ហេតុខាងលើម៉ូតូបត់ឆ្វេងចូលផ្ទះ ក្នុងល្បឿនលឿនដូចគ្នា បណ្តាលឲ្យបុកគ្នាជាមួយរ៉ឺម៉កម៉ូតូក្រឡាប់សង្កត់លើម៉ូតូហ្វីណូធ្វើឲ្យអ្នកបើកម៉ូតូរងរបួស ធ្ងន់ និងអ្នកជិះក្រោយរងរបួសស្រាល  ចំណែករ៉ឺម៉កម៉ូតូក្រឡាប់បែក ទូកញ្ចក់ខ្ចាយពេញផ្លូវ អ្នកបើករលាត់ដៃជើងតិចតួច ។

ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ហើយតំណាងខាងរ៉ឺម៉ក ដែលដឹកទូកញ្ចក់នោះ បានធ្វើការសម្របសម្រួល ជាមួយជនរងគ្រោះនៅ មន្ទីរពេទ្យ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close