បុរស​ម្នាក់​ត្រូវ​រថ​យន្ត​ដឹក​ស៊ី​ម៉ង់​កិន​ស្លាប់​

Cambodia News

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១៦​និង​០០​នាទី ថ្ងៃទី​២៧ ខែ​មិនា​ បុរស​ម្នាក់ជិះ​ម៉ូតូ​វ៉ា​រថយន្តរេ​ចង្កូត​ចូល​ទៅបុក​រថយន្ត​ដឹក​ស៊ីម៉ង់មួយគ្រឿង​ទៀតបណ្តាល​ ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​នៅ​លើ​​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ខាងលើនេះ ឈ្មោះ សុខ ក្រូច អាយុ​៧៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​។

មុនពេល​កើតហេតុ បុរស​រូបនេះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥ ស៊េរី​២០០៥ ពណ៌​ខ្មៅ ក្នុង​ល្បឿន​យ៉ាង​លឿន​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ម៉ាក​កុងតឺន័រ​ដែល​ជិះ​ នៅខាងមុខ ស្រប​ទិស​គ្នា ពី​កើ​តទៅ​លិច ក៏​បណ្តាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ស៊ីម៉ង់​មួយគ្រឿង​ទៀត ម៉ាក FUSO ពណ៌​ខៀវ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ដួល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។

ក្រោយពេល​កើតហេតុ រថយន្ត​ដឹក​ស៊ីម៉ង់​បាន​បើក​រត់​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ​ហេង នាង

art2.1

Related Articles

Back to top button
Close
Close