រថយន្ត​សាំ​យ៉ុង​ដឹ​កផ្លែ​ឈើ​​ទាញ​ចង្កូត​គេច​ពី​ម៉ូតូ​បាក់​យ៉ាន់​ជ្រុះ​កង់​ក្រោយ​ខាង​ស្តាំ​ចេញ​ពី​រថយ​ន្ត​​

ភ្នំពេញ ៖ នៅវេលាម៉ោង ១១និង៣០ នាទីព្រឹកថ្ងៃទី ២២ វិច្ឆិកា តាមមហាវិថីព្រះមុនីរ៉េត ចំណុចស្តុបស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានរថយន្តសាំយ៉ុង ពណ៌សំបកឪឡឹក ដឹកផ្លែឈើពេញរថយន្ត ធ្វើឲ្យរថយន្តធ្ងន់ពេក ខណៈពេលទាញចង្កូតគេចពីម៉ូតូពីរគ្រឿង បើកជ្រេខាងមុខរថយន្ត បណ្តាលឲ្យបាក់យ៉ាន់ ជ្រុះកង់ក្រោយខាងស្តាំ ចេញពីរថយន្ត។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តសាំយ៉ុងមួយគ្រឿងនេះ ជិះគ្នា២ នាក់ ស្រីម្នាក់ ប្រុសម្នាក់ មានដឹកផ្លែឈើពេញរថយន្ត យកមកពីខេត្តតាកែវយកទៅលក់នៅផ្សារដើមគ ដោយបើកក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ស្តុបស្ទឹងមានជ័យ ស្រាប់តែមានម៉ូតូ២គ្រឿង ជិះគ្នា៤ នាក់ បើកវ៉ាជ្រេពីមុខរថយន្ត ដើម្បីប្រញាប់ឆ្លងស្តុបឲ្យផុត ស្របពេលរថយន្ត ខ្លាចបុកម៉ូតូ បានបួងចង្កូតគេចចេញពីម៉ូតូបន្តិច ធ្វើឲ្យបាក់យ៉ាន់កង់ក្រោយខាងស្តាំ ជ្រុះខ្ទាតកង់ចេញពីរថយន្ត តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសទេ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close