គេហទំព័រ «រឿងពិត CNRP» បានទម្លាយសារឆ្លើយឆ្លងគ្នារវាងឯកឧត្តម កឹម សុខា និងស្រីស្នេហ៍ចាប់ពីឆ្នាំ ២០១១ ដល់ ២០១៦

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (០២ មីនា ២០១៦) ៖ នាថ្ងៃទី ២ កុម្ភៈ នេះ គេហទំព័រ «រឿងពិត CNRP» បានទម្លាយសារឆ្លើយឆ្លងគ្នារវាងឯកឧត្តម កឹម សុខា និងស្រីស្នេហ៍ចាប់ពីឆ្នាំ ២០១១ ដល់ ២០១៦ ៖  ខ្ញុំសូមទម្លាយរឿងរ៉ាវស្នេហារបស់ឯកឧត្តម  កឹម សុខា គិត​ត្រឹម​ឆ្នាំ២០១១​ ដល់ឆ្នាំ២០១៦ ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋទាំងក្នុង និងក្រៅប្រទេស អាន និងពិចារណា អំពី​ការ​ទាក់​ទង​ស្នេហា​ជា​មួយ​ស្រីៗ​ជា​ច្រើន​នាក់​នៅ​ក្នុង​ជីវិត​នយោ​បាយរបស់គាត់ ដែលប្រឡូកប្រឡាក់ទៅដោយរឿងស្មោគគ្រោក និងអសីលធម៌។

តាមរយៈទំនាក់ទំនងស្នេហារបស់ឯកឧត្តម  កឹម សុខា នេះដែរ ខ្ញុំ​​ក៏​សូម​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បាន​យល់​ឲ្យ​កាន់​តែ​ច្បាស់​អំពី​ពុតត្បុត និងអំពើបោកប្រាស់របស់ឯកឧត្តម  កឹម សុខា ដែលធ្វើនយោបាយប្រឆាំងនឹងយួន ប៉ុន្តែ​ខ្លួន​គាត់​បែរ​ជា​យក​ប្រពន្ធ​ចុង​ជាយួន ហើយថែមទាំងមានកូនទៀតផង។

ដោយសារសំណុំរឿងរបស់ឯកឧត្តម  កឹម សុខា មានចំនួន៨៧ទំព័រ ខ្ញុំសូមធ្វើការបង្ហោះតាមឆ្នាំនីមួយៗ ដោយ​ផ្តើម​ចេញ​ពី​ឆ្នាំ​២០១៦មុន។ ខ្ញុំនឹងបង្ហោះជាអាល់ប៊ុម នៃឯកសារទាំង៨៧ទំព័រនេះ ដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការរក្សាទុក និង​ស្រាវ​ជ្រាវ។ ខ្ញុំក៏នឹងបង្ហោះជាសំឡេងសន្ទនាគ្នារបស់ឯកឧត្តម  កឹម សុខា តាមឆ្នាំនីមួយៗ ដោយផ្តើមចេញពីឆ្នាំ២០១៦ដូចគ្នាដែរ៕

Capture

Related Articles

Back to top button
Close
Close