ស្ត្រី​ ២​នាក់​ត្រូវ​ចោរ​ឆក់​ខ្សែ​ក​បាន​សម្រេច​រួច​គេច​ខ្លួន​បាត់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨និង ១៥នាទី យប់ថ្ងៃទី៦ ធ្នូ នៅតាមផ្លូវលខ២១៧ មុខហាងពេញចិត្តថតរូប ក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា ស្រ្តីរងគ្រោះ ២នាក់ ម្នាក់ រយះក្បាលពីក្រោយ និងម្នាក់ទៀត រលាត់ដៃជើងតិចតួច ខណៈពេលជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ខ្សែកយកទៅបាត់ បណ្តាលឲ្យស្រ្តីរងគ្រោះ ដួលម៉ូតូច្រងាប់ច្រងិល ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះ២នាក់ជិះម៉ូតូវីវ៉ា ពណ៌ ឈាមជ្រូក ក្នុងទិសដៅពីកើតទៅលិច ស្របគ្នាជាមួយជនសង្ស័យ ២នាក់ ជិះម៉ូតូសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ អត់ស្លាកលេខ ខណៈមកដល់មុខហាងពេញចិត្តថតរូប ស្រាប់តែជនសង្ស័យ បានជិះម៉ូតូទៅអែបជិតស្រ្តីរងគ្រោះហើយបានធ្វើ សកម្មភាពឆក់ខ្សែកពីស្រ្តីអង្គុយខាងក្រោយនោះ បណ្តាលឲ្យដួលម៉ូតូបោកក្បាលពីក្រោយ ចំណែកអ្នកបើកម៉ូតូរលាត់ដៃជើងតិចតួច ។

ដោយឡែក ជនសង្ស័យទាំង២ នាក់ មិនបានដួលម៉ូតូទេ ឆក់យកខ្សែកជិះម៉ូតូ គេចទៅបាត់។ ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះម៉ូតូទៅពេទ្យដោយខ្លួនឯង ហើយក៏មិនបានបញ្ជាក់ ប្រាប់ថា ខ្សែក ដែលជនសង្ស័យឆក់យកទៅបាត់នោះ មាស ឬក៏ប្លាទីន មានទម្ងន់ប៉ុន្មានជីទេ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close