រថយន្ត​ពីរ​គ្រឿង​បើក​ប៉ះ​គ្នា​បន្តិច​បន្តួច​បង្ក​ក្លាយ​ជា​អំ​ពើ​ហិង្សា​

ភ្នំពេញ ៖  រថយន្តពីរគ្រឿង  បើកប៉ះគ្នាបន្តិចបន្តួចក៏បង្កក្លាយជាអំពើហិង្សា កាលពីវេលា ម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ នៅត្រង់ចំណុចមុខហាងលក់សាច់គោអាំងយីហោ ០០៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក CRV ពណ៌ខ្មៅ បើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវលេខ៤៨៨ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងដែលបើកបរក្នុងល្បឿនយ៉ាងលឿនបាន ជ្រុលចង្កូតមកបុកគូទរថយន្តCRV ពីក្រោយ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច.

ភ្លាមៗនោះម្ចាស់រថយន្តម៉ាក CRV ក៏បានចុះពីលើរថយន្តហើយស្ទុះទៅក្របួចកអាវអ្នកបើកបររថយន្តកូរ៉េ មួយយតោនកន្លះ ទើបបណ្តាលឲ្យផ្ទុះអំពើហិង្សាយ៉ាងខ្លាំងនៅចំណុចកើតហេតុខាងលើ។

ក្រោយពីកើតហេតុគេឃើញមានសមត្ថកិច្ចខណ្ឌចំការមន បានចុះអន្តរាគមន៍ដើម្បីធ្វើការសម្របសម្រួលភាគីទាំង២ ក៏ប៉ុន្តែភាគីខាងម្ចាស់រថយន្តកូរ៉េ បានចោទប្តឹងទៅភាគីខាងរថយន្ត CRV ពីបទប៉ុនប៉ងធ្វើមនុស្សឃាត។ បន្ទាប់ពីការចរចាគ្នាមិនត្រូវ សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បានចុះទៅស្ទូចយករថយន្តទាំង២ទៅរក្សាទុកដើម្បីរង់ចាំធ្វើការ ដោះស្រាយ និងទទួលពាក្យបណ្តឹងពីភាគីទាំងសងខាង៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close