បើក​រថ​យន្ត​បុក​គូទ​រថ​យន្ត​ក្រុង​ ហើយ​ដក​កាំ​ភ្លើង​បាញ់​មួយ​គ្រាប់​គំរាម​ទារ​សំណង​

Cambodia News

ភ្នំ​ពេញ​៖ កាលពី​ម៉ោង២២និង៣០នាទី​យប់ ថ្ងៃទី២១ ខែមីនា​ លោក​ស័ក្ដិ៤​ម្នាក់ ​បើករថយន្ត​ ទៅបុក​គូថ​រថ​យន្តក្រុង​របស់​ក្រុមរបស់ហ៊ុន​ពន្លឺ​​អង្គរ​ ​​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ក្នុងក្រុមទី១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែរ ខណ្ឌ​ឬ​ស្សី​កែវ​ ហើយ​ដក​កាំភ្លើងខ្លី​បាញ់​​ដី​មួយ​គ្រាប់​ ​គំរាម​ទារសំណង។

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​ក្រុង​ដែលមាន​ផ្ទុក​អ្នកដំណើរ​ពេញ ឈប់​ចត​នៅ​កន្លែងកើតហេតុ​ ដោយ​សា​រខូច​ដាក់​លេខ​មិន​ចូល ចំណែក​ជនបង្ក​បើករថយន្ត​ម៉ាក់​camaryឆ្លាម ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក់​លេខ​ភ្នំពេញ ​2P-1895 បាន​ក្នុង​លឿន​​ ​ទៅ​បុក​រថយន្តក្រុង​​ពីក្រោយ​ពេញទំហឹងតែម្ដង។

បន្ទាប់ពីកើតហេតុ បុរស​ ដែលជាម្ចាស់រថយន្ត​ម៉ាក់​camaryឆ្លាម ​ឈ្មោះ ឯម បា​ណាន អាយុ៣៤ឆ្នាំ ជា​មន្ត្រីនគរបាល​ពាក់​ស័ក្ដិ៤ បាន​ចុះ​ពី​លើ​រថយន្ត កាន់​កាំភ្លើង​ខ្លីម៉ាកK54 បាញ់​ដីមួយគ្រាប់ គំរាម​អ្នកបើកបរ​រថយន្តក្រុង​ ឲ្យ​​សង​ការខូចខាតរថយន្តរបស់ខ្លួន។

ក្រោយ​ពីផ្ទុះអាវុធ ​សមត្ថកិច្ច​ប៉ុស្តិ៍​ទូល​សង្កែរ បាន​ចុះទៅ​អន្តរា​គម​ន៍ដល់កន្លែង ឃាត់ខ្លួន​ជនបង្ក និងកាំភ្លើង​ខ្លីម៉ាកK54 ព្រមទាំងរថយន្ត​ម៉ាក​Camery ឆ្លាម បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ៕ ​ហេង នាង​

IMG_0229IMG_0234

Related Articles

Back to top button
Close
Close