ជម្លោះ​រវាង​ភ្ញៀវ​ និង​ភ្ញៀវ​ក្នុង​រោង​ការ​ធ្វើ​ឲ្យ​រង​របួស​ ២​នាក់​

Cambodia News

ភ្នំពេញ​៖ កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី៨ ខែមេសា ​ភ្ញៀវដែលចូលទៅ ហូបការ ស្ថិត​នៅតាមផ្លូវលេខ៨០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ចំនួន២នាក់ បានរងរបួស​ដោយ​សារ​តែ​មាន​ជម្លោះ ដែលកើតមានឡើងរវាង ភ្ញៀវ និងភ្ញៀវដែលចូលរួម ហូបការនោះ ។

​មុន​ពេល​កើត​ហេតុ​​ មានក្រុមភ្ញៀវដែលចូលរួម ហូបការនោះ បាន​ឈ្លោះ​ប្រកែក​គ្នារ​ហូត​ឈាន​ទៅ​ដល់​ការ​វាយប្រតប់គ្នា បណ្តាល​ឲ្យ​រង​របួសចំនួន២នាក់ ហើយរត់មកប្តឹង សមត្កកិច្ច​​ដែល​មុន​ពេល​មាន​កម្មវិធីនេះ ខាងភាគីម្ចាស់ដើមការ មិនបានមក សុំ​ឲ្យ​សមត្ថ​កិច្ច​ទៅ​ជួយ​យាម​កាម​នៅ​កន្លែង​រោង​ការនោះឡើយ។

​មូលហេតុនៃការវាយតប់គ្នានេះមិនមានអ្នកណាដឹងពិតប្រាកដទេ គ្រាន់តែដឹងថា បន្ទាប់​ពី​ផឹក​ស៊ី​ស្រវឹង​រៀងខ្លួនហើយ ខណៈ​ពេល​ភ្ញៀវ​ខ្លះ​កំពុងតែឡើងរាំ ខ្លះកំពុងតែអង្គុយហូបចុកបន្តទៀត ស្រាប់តែមានបុរសវ័យចំណាស់ មួយក្រុមបានឈ្លោះប្រកែក គ្នា​កប់​កែវ​ចាន​ហោះ​ពេញរោងការ រហូតវាយគ្នាទៅវិញទៅមកធ្វើឲ្យផ្អើលពេល​រោង​ការ​។ ក្រោយកើតហេតុ ជនរងគ្រោះចំនួន២នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ភ្លាមៗតែម្តង៕ ហេង នាង​

Pheak-0051

 

Related Articles

Back to top button
Close
Close