ព័ត៌មានជាភាសាខ្មែរ
-
សមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់វៃសម្លាប់បុរសម្នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១និង០០នាទីយប់ឈានចូលថ្ងៃទី ២១ ខែធ្នូ ជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សី កែវ ពីបទវៃសម្លាប់បុរសម្នាក់បែកក្បាលដេកស្លាប់នៅចំណុចផ្លូវចាក់ជ្រូក ក្រោយអង់តែន ក្រុមទី៦ ដែលមានទីតាំងស្ថិតនៅចំណុចខាងលើ ។
Read More » -
ជិះម៉ូតូទៅដឹកត្រីយកមកលក់ត្រូវរថយន្តបុករងរបួស
ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែធ្នូ ប្តីប្រពន្ធ២នាក់ នាំគ្នាទៅទិញត្រីសំរាប់លក់ ត្រូវរថយន្តបុកអូសប្រមាណជា១០ម៉ែត្រ បណ្តាលឲ្យរងរបួស ហើយរថយន្តបង្កហេតុ បានធ្លាក់ផ្លូវជ្រុលទៅបុកសរសរផ្ទះប្រជាពលរដ្ឋនៅតាមដងផ្លូវ តាម បណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
Read More » -
ជិះម៉ូតូជ្រេដល់ផ្លូវកោងដួលខ្លួនឯងបែកក្បាល
ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៥០ នាទីយប់ថ្ងៃទី២០ ធ្នូ បុរសម្នាក់ជិះម៉ូតូជ្រេចុះជ្រេ ឡើង លុះមកដល់ចំណុចផ្លូវកោងចំណុចផ្លូវកែង២៧១ កែង២០០២ ស្ថិតក្នុងភូមិ ត្រពាំង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ហ្វ្រាំងប្រថុចញុចពេក ដួលបោកបែកក្បាលហូរ ឈាមកក្លាក់ខ្លួនឯង ។
Read More » -
រថយន្តបែកកង់ រេចង្កូតទៅបុកម៉ូតូ៣គ្រឿង
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ខណៈកំពុងបើករថយន្ត ស្រាប់តែបែកកង់ រេចង្កូតទៅ បុករ៉ឺម៉កដឹកទឹកកក រួចជ្រុលទៅបុកផ្ទះលក់ទិញវិទ្យុទាក់ទង២ ផ្ទះជាប់គ្នាបែកទូកញ្ចក់ដាក់តាំងលក់វិទ្យុទាក់ទងអស់២ និងបុករះម៉ូតូ ៣គ្រឿង បាក់ជើងម្ចាស់ម៉ូតូម្នាក់ ដែល កំពុងអង្គុយនៅលើម៉ូតូ ។
Read More » -
ជនជាតិចិន ២នាក់បើករថយន្តរេចង្កូតបុករះរបាំងថ្មចែកទ្រូងផ្លូវ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២០ និង១០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ជនជាតិចិន២នាក់បើកបរ រថយន្តក្នុងល្បឿនលឿន រេចង្កូតបុករះរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បែកខ្ទាត ស្ថិត នៅចំណុច ជិតធានាគារកាណាឌីយ៉ា តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក ។
Read More » -
បុរស ២នាក់ឆក់ខ្សែភ្លើងរងរបួសធ្ងន់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១ និង៣០នាទី ថ្ងៃទី២០ ខែធ្នូ នៅចំណុចក្រោមស្ពានស្ទឹងមានជ័យ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានកម្មករសំណង់២នាក់ ត្រូវខ្សែ ភ្លើងឆក់ ដួលសន្លប់ស្តូកស្តឹង រងរបួសធ្ងន់ធ្ងរ។
Read More » -
រថយន្តធុនធំបុកម៉ូតូអូសជាង ១០០ម៉ែត្ររបួសធ្ងន់ ៣នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង២៤ និង០០នាទីយប់ ថ្ងៃទី២០ ខែធ្នូ បុរស៣នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលពួកគេជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តធុនធំមួយគ្រឿង បើកបុកពេញទំ ហឹង និងអូសម៉ូតូជាង១០០ម៉ែត្រពីកើតហេតុ នៅចំណុចជិតសាលាណតប្រ៊ីដ ក្នុងភូមិស្វាយរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
Read More » -
សមត្ថកិច្ចឆ្មក់ចាប់ស្ត្រីលក់កាហ្វេប្រព្រឹត្តអំពើសញ្ចរកម្ម
ភ្នំពេញ ៖ នារសៀលថ្ងៃទី ២០ ខែធ្នូ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះ ឆ្មក់ ចាប់ស្ត្រីលក់កាហ្វេចំនួន ៩នាក់ នៅផ្ទះលេខ ៦ ផ្លូវលេខ ៩៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលពាក់ព័ន្ធសកម្មភាពប្រព្រឹត្តអំពើសញ្ចរកម្ម ក្រោយរូបភាពធ្វើជាអ្នកលក់កាហ្វេ។
Read More » -
ក្រុមអ្នកភូមិបឹងកក់សុំអន្តរាគមន៍ពីធនាគារពិភពលោក
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ធ្នូ ២០១២ ពួកអ្នកភូមិបឹងកក់ជាច្រើននាក់បានមកជួបជុំគ្នា នៅមុខធនាគារពិភពលោក សុំឲ្យលោកស្រីនាយិកា នៃធនាគារពិភពលោក ប្រចាំព្រះ រាជាណាចក្រកម្ពុជាឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ក្នុងការដាក់បញ្ចូលភូមិ១ ដែលត្រូវ បានសាលារាជធានីកាត់ឲ្យចូលក្នុងក្រុមហ៊ុនរថភ្លើងTOLL នោះក្នុងទំហំ១២.៤៤ ហិចតា ព្រមទាំងធ្វើការដោះលែងសកម្មជនដីធ្លី ។
Read More » -
ស្រវឹងស្រាយកដាវភ្ជង់គំរាមអារកអ្នកលក់ទឹកត្នោតជូរ
ភ្នំពេញ៖ កាលពីវេលាម៉ោង ១០ និង ៣០ នាទី យប់ថ្ងៃទី១៩ ខែធ្នូ បុរសម្នាក់ស្រវឹងស្រា ខឹងខ្ចីកែវផឹកស្រាពីអ្នកលក់ទឹកត្នោតជូរមិនឲ្យ បានយកដាវសាំមូរ៉ៃ ទៅភ្ជង់គំរាមអារក ធ្វើឲ្យអ្នកលក់ទឹកត្នោតជូរភ័យពេក រត់ទៅប្តឹងប៉ូលិសឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង នៅចំណុចស្ពានអាកាសក្បាលថ្នល់ត្រើយខាងលិច សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
Read More »