ជិះ​ម៉ូតូ​ទៅ​ដឹ​ក​ត្រី​យក​មក​លក់​ត្រូវ​រថយន្ត​បុក​រង​របួស​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែធ្នូ ប្តីប្រពន្ធ២នាក់ នាំគ្នាទៅទិញត្រីសំរាប់លក់ ត្រូវរថយន្តបុកអូសប្រមាណជា១០ម៉ែត្រ បណ្តាលឲ្យរងរបួស ហើយរថយន្តបង្កហេតុ បានធ្លាក់ផ្លូវជ្រុលទៅបុកសរសរផ្ទះប្រជាពលរដ្ឋនៅតាមដងផ្លូវ តាម បណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមការឲ្យដឹងពីបុរសឈ្មោះ ស្រុន គឹមលី អាយុ៥៦ឆ្នាំ ត្រូវជាប្តីស្ត្រីឈ្មោះ ជារ៉េត អាយុ ៥០ឆ្នាំ មានមុខរបរជាអ្នកលក់ត្រី រស់នៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានឲ្យដឹងថាមុនពេលកើតហេតុពួកគាត់២នាក់ប្តីប្រពន្ធបានបើកម៉ូតូ តាមបណ្តោយ ផ្លូវជាតិលេខ ២៧១ ពីត្បូងទៅជើង។

លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកូរ៉ូឡាមួយគ្រឿងជិះគ្នា២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ ក្នុងទិសដៅស្របគ្នា បុកចំពីក្រោយយ៉ាងពេញទំហឹងរួចអូសម៉ូតូរបស់ពួកគាត់ប្រមាណជា១០ ម៉ែត្រ។ ក្រោយពីកើតហេតុ២នាក់ប្តីប្រពន្ឋខាងលើ បាន ទាមទារសំណងចំនួន២៥០ដុល្លារ ជាការបញ្ចប់រឿង៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close