បុរស ២​នាក់​ឆក់​ខ្សែ​ភ្លើង​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១ និង៣០នាទី ថ្ងៃទី២០ ខែធ្នូ នៅចំណុចក្រោមស្ពានស្ទឹងមានជ័យ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានកម្មករសំណង់២នាក់ ត្រូវខ្សែ ភ្លើងឆក់ ដួលសន្លប់ស្តូកស្តឹង រងរបួសធ្ងន់ធ្ងរ។

តាមប្រភពពត៌មាន ពីប្រជាពលរដ្ឋដែលរស់នៅក្បែរចំណុចកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺពួកគាត់សង្កេតឃើញបុរស២នាក់ ឡើងទៅលើឡានធុនធំមួយគ្រឿង និងតោងខ្សែពួរ ដើម្បីឲ្យរថយន្តស្ទួយពួកគេឡើងទៅលើ ខណៈនោះ ពេលស្ទួយបាន ប្រមាណជាង ២ម៉ែត្រ ពីរថយន្តស្រាប់តែទាក់ជាមួយនឹងខ្សែភ្លើងនៅខាងលើ ប្រកាច់ធ្លាក់ ចុះមកដីដួលសន្លប់ម្នាក់ និងម្នាក់ទៀតធ្លាក់ទើក្នុងរថយន្ត ត្រូវរងរបួសធ្ងន់ធ្ងរ។

ក្រោយពីកើតហេតុ បុរសរងគ្រោះទាំង២នាក់ខាងលើនេះ ត្រូវបានរថយន្តសាមុយ មកដឹក យកទៅសង្គ្រោះ នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត។ ជុំវិញហេតុការណ៍ឆក់ខ្សែភ្លើងខាងលើ នេះ គឺបុរសរងគ្រោះទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ៕

ដោយ៖ ហេង នាង

 

Related Articles

Back to top button
Close
Close