សមត្ថ​កិច្ច​ឆ្មក់​ចាប់​ស្ត្រី​លក់​កា​ហ្វេ​ប្រ​ព្រឹត្ត​អំ​ពើ​ស​ញ្ចរ​កម្ម​

ភ្នំពេញ ៖ នារសៀលថ្ងៃទី ២០ ខែធ្នូ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះ ឆ្មក់ ចាប់ស្ត្រីលក់កាហ្វេចំនួន ៩នាក់ នៅផ្ទះលេខ ៦ ផ្លូវលេខ ៩៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលពាក់ព័ន្ធសកម្មភាពប្រព្រឹត្តអំពើសញ្ចរកម្ម ក្រោយរូបភាពធ្វើជាអ្នកលក់កាហ្វេ។

ក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រី ម្ចាស់ហាងកាហ្វេ ឈ្មោះ កែវ ហឿង អាយុ ៤៥ ឆ្នាំ រួមទាំងបុក្គលិកក្នុងហាងកាហ្វេចំនួន ៨ នាក់ទៀតនាំមកកាន់ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរជុំវិញបទល្មើសសញ្ចរកម្ម។

ក្នុងនោះដែរសមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីម្ចាស់ហាងកាហ្វេឈ្មោះ កែវ ហឿង ត្រូវកសាងសំ នុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ចំណែកឯ ៨ នាក់ផ្សេងទៀតសមត្ថកិច្ចបានធ្វើការអប់រំដើម្បីឲ្យត្រឡប់ទៅ ប្រកបមុខរបរផ្សេងៗវិញ ដែលច្បាប់អនុញ្ញាត៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close