ជន​ជាតិ​ចិន​ ២​​នាក់​បើក​​រថ​យន្ត​រេ​ចង្កូត​បុក​រះ​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២០ និង១០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ជនជាតិចិន២នាក់បើកបរ រថយន្តក្នុងល្បឿនលឿន រេចង្កូតបុករះរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បែកខ្ទាត ស្ថិត នៅចំណុច ជិតធានាគារកាណាឌីយ៉ា តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក ។

សមត្ថកិច្ចដែលចុះទៅពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក TAOUREG ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-6556 បើកបរដោយជនជាតិចិនចំនួន២នាក់។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញរថយន្តបង្កហេតុ បោះពួយយ៉ាងលឿន តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពី កើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្ត TAOUREG រេចង្កូតបុករៈរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងតែម្តង បណ្តាលឲ្យបាក់បែក ខ្ទាតរាយប៉ាយពេញផ្លូវ ប៉ុន្តែអ្នកបើកបររថយន្តមិនមានរងរបួសឡើយ។

បន្ទាប់ពីកើតហេតុ ប៉ូលិសមូលដ្ឋាន សហការជាមួយប៉ូលិសជំនាញ ចុះវាស់វែងដកហូតយករថយន្តបង្កហេតុ ទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយសំណងជូនរដ្ឋ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close