ធី សុវណ្ណ​​ថា ជាប់​​ទៅ​​ប្រកួត​​សម្រស់​​នៅ​​កូរ៉េ​​ដោយ​​ស្វ័យ​ប្រវត្តិ​

សារព័ត៌មាន​ Cambodia News/

កញ្ញា ​ធី សុវណ្ណ​ថា ដែល​តែងតែ​ចូលរួម​សកម្មភាព​នយោបាយ​នាពេល​កន្លងមក ​បាន​ចូលរួម​ប្រកួត​កម្មវិធី​ប្រឡង​សម្រស់​អន្តរ​ជាតិ​«Queen of the Spa» រៀបចំឡើង​នៅ «សោ​ន​ក្លឹប» ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ត្រៀម​ទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េ ដោយ​ខាង​កម្ពុជា រៀបចំ​ចម្រាញ់​បេ​ក្ខ​នារី​សម្រាប់​ទៅ​ចូលរួម ហើយ​បេ​ក្ខ​នារី​ជ័យលាភី​នឹង​ក្លាយជា​តារា​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​កូរ៉េ ។

ការប្រឡង​ដ៏​ធំ​គ្រោង​ធ្វើឡើង​នៅ​ប្រទេស​កូរ៉េ​ដែល​កញ្ញាឯក​ចូលរួម​ភាគច្រើន​ពី​ប្រទេស​តំបន់​អាស៊ាន​ ដែល​មាន​​បេ​ក្ខ​នារី​​​ចូលរួម​ការប្រកួត​ចំនួន៤៥នាក់​នោះ​គណៈកម្មការ​ជ្រើស​រើសយក​តែ១៥នាក់​ទេ ។ទោះជា​យ៉ាងណាក្តី​បេ​ក្ខ​នារី​ទាំង១៥នាក់​នោះ គណៈកម្មការ​នៅ​មិនទាន់​សម្រេច​ជ្រើសរើស​នៅឡើយ​ទេ​គឺ​រង់ចាំ​ការបោះឆ្នោត​តាម​អន​ឡាញ​បន្ថែមទៀត ។

ដោយឡែក​តែ​កញ្ញា​ធី សុវណ្ណ​ថា ត្រូវ​គណៈកម្មការ​សម្រេច​ជ្រើសរើស​យកទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង ។ ក្នុងការ​ប្រឡង​នា​រាត្រី​នោះ​កញ្ញា ធី សុវណ្ណ​ថា បាន​ឈរ​បង្ហាញ​រាង​ឱ្យ​អ្នកសារព័ត៌មាន​ថតរូប​ទាំង​ញញឹម​រួសរាយ ។នៅលើ​វេទិកា​នាង​ដើរ​បង្ហាញ​រាង និង​សម្រស់​យ៉ាង​យកចិត្តទុកដាក់ ។ ធី សុវណ្ណ​ថា មិនបាន​ផ្តល់​បទសម្ភាសន៍​ទេ ដោយសារ​រវល់​ផ្ចង់​ការប្រឡង ហើយ​សន្យាថា ពេលទំនេរ​នឹង​ឆ្លើយ​ប្រាប់​មូលហេតុ​ដែល​នាង​ចូលរួម​ប្រឡង​សម្រស់​នេះ ៕

Related Articles

Back to top button
Close
Close