រថ​យន្ត​ធុន​ធំ​បុក​ម៉ូតូ​អូស​ជាង​ ១០០​​ម៉ែត្រ​របួស​ធ្ងន់​ ៣​នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង២៤ និង០០នាទីយប់ ថ្ងៃទី២០ ខែធ្នូ បុរស៣នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលពួកគេជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តធុនធំមួយគ្រឿង បើកបុកពេញទំ ហឹង និងអូសម៉ូតូជាង១០០ម៉ែត្រពីកើតហេតុ នៅចំណុចជិតសាលាណតប្រ៊ីដ ក្នុងភូមិស្វាយរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញបុរស៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ បើកបរតាមបណ្តោយផ្លូវណតប្រ៊ីដ ក្នុងទិសដៅពីត្បូងទៅជើង ខណៈកំពុងបើកបរ ក៏ត្រូវរថយន្តធុនធំមួយគ្រឿង ដែលបើកបញ្ច្រាសទិសគ្នា ជាមួយនិងម៉ូតូស្រាប់តែរេចង្កូតមកបុកម៉ូតូពេញទំហឹងតែម្តង ដោយបានអូសម៉ូតូរងគ្រោះជាង១០០ម៉ែត្រ ពីកន្លែងបុកទើបរថយន្តទៅមុខលែងរួច ចំណែកឯម្ចាស់ម៉ូតូ គឺរងរបួសធ្ងន់ធ្ងរទាំង៣នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។

ក្រោយកើតហេតុ នគរបាលចរាចរខណ្ឌសែនសុខ បានចុះមកវាស់វែង នាំយករថយន្តបង្កហេតុ រួមជាមួយម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខរងចាំការដោះស្រាយតាមច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close