ព័ត៌មានជាភាសាខ្មែរ
-
រថយន្ដក្រុមហ៊ុនផែស្ងួត សូ ងួនបុកម៉ូតូរបួស ៣នាក់
ភ្នំពេញ ៖កាលពីវេលាម៉ោង៥និង៤០ នាទីល្ងាច ថ្ងៃទី១០ ខែកុម្ភៈ រថយន្ដកុងតឺន័រមួយគ្រឿង ពេលកំពុងបើកបរលឿនបានរេចង្កូតជ្រុល ទៅបុកអ្នកជិះម៉ូតូ១គ្រឿងមានគ្នា៣នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់និងស្រាល ២នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
Read More » -
រថយន្ដដឹកអ្នកដំណើររិទ្ធិមុនីបុករ៉ឺម៉កម៉ូតូស្លាប់២នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី ៩កុម្ភៈ យុវជន ២នាក់បានបាត់បង់ជីវិតភ្លាមៗនៅ កន្លែងកើតហេតុ រីឯបុរស៣ នាក់ទៀត រួមទាំងអ្នកបើករ៉ឺម៉កម៉ូតូបានរងរបួសធ្ងន់ដោយសាររថយន្ដដឹកអ្នកដំណើរយីហោរិទ្ធិមុនីបុកពីក្រោយ ស្ថិតក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌសែនសុខ។
Read More » -
រថយន្ដដឹកដីបុកស្ដ្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ភ្នំពេញ ៖ កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ស្ដ្រីម្នាក់មិនទាន់ស្គាល់អត្ដ សញ្ញាណ ត្រូវរថយន្ដដឹកដីមួយគ្រឿងបុកចំ ពីក្រោយ ហើយកិនស្ទើរដាច់ខ្លួនជាពីរ ដោយធ្លាយចេញពោះវៀននិងគ្រឿងក្នុង គួរ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុស្ថិតនៅតាមផ្លូវហាណូយ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។
Read More » -
យុវជន ២នាក់ជិះម៉ូតូទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍រងរបួសធ្ងន់ធ្ងរ
ភ្នំពេញ៖ កាលពីវេលាម៉ោង១៩ និង១០នាទី យប់ថ្ងៃទី៧ ខែកុម្ភៈ យុវជនពីរនាក់ បងប្អូនជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ជ្រុលចង្កូត ទៅបុករថយន្ត ក្រឡុកស៊ីម៉ង់ត៍ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
Read More » -
ឌុបសង្សារ ចេញពីធ្វើការត្រូវចោរឆក់កាបូប
ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី៧ កុម្ភៈ បុរសម្នាក់បានជិះម៉ូតូទៅឌុបសង្សារចេញពីធ្វើការ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមកដល់ ធ្វើសកម្មភាពឆក់យកកាបូបយកទៅបាត់ ស្ថិតនៅមុខ ផ្ទះអាយប្រ៊ែន ផ្ទះលេខ52A ផ្លូវលេខ១១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។
Read More » -
រថយន្តបើកបុក របួសធ្ងន់ ៣នាក់ ហើយគេចបាត់
ភ្នំពេញ៖ កាលពីវេលាម៉ោង១ និង២០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៨ កុម្ភៈ មនុស្ស៣នាក់បានទទួលរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងជិះម៉ូតូ ហើយបានត្រូវរថយន្តមួយគ្រឿងបើកបុក នៅចំណុចស្តុបផ្សារដីហុយ តាមមហាវិថីសហព័ន្ធរុស្ស៊ី កែងន័រប្រ៊ីដ ស្ថិតក្នុងភូមិ ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
Read More » -
រយៈពេល ១ម៉ោងកន្លះមានអំពើប្លន់ប្រដាប់អាវុធ ២ករណី
ភ្នំពេញ៖ សុខ កាលពីវេលាចន្លោះម៉ោង ២២និងម៉ោង២៣: ៣០នាទី យប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង២២និង០០នាទីយប់ មានអំពើប្លន់ប្រដាប់អាវុធយកម៉ូតូ២ករណីបានកើតឡើងផ្ទួនៗគ្នា នៅក្នុងភូមិ២នៃសង្កាត់ទឹកថ្លា ខណ្ឌសែន នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា។
Read More » -
គណបក្សប្រឆាំង និងអ្នកកាន់អំណាចមិនអាចបង្រួបបង្រួមបានទេ
ភ្នំពេញ៖ កាលពីថ្ងៃទី៦ កុម្ភៈ ២០១៣ បន្ទាប់ពីចប់ពិធី សម្ភោធតូបសម្រាប់គោរពវិញ្ញាណក្ខន្ធដល់អ្នកកាសែតដែលបានស្លាប់នៅ ក្នុង សម័យ សង្គ្រាមនៅឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ លោកខៀវ កាញារីទ្ធរដ្ឋមន្ត្រី ក្រសួងព័ត៌ និងអ្នកនាំពាក្យ រដ្ឋាភិបាលបានមានប្រសាសន៍ថា គណបក្សប្រឆាំង និងគណៈបក្សកាន់អំណាច មិនអាចបង្រួបបង្រួមគ្នាបានទេ។
Read More » -
រថយន្ត ៣គ្រឿងបើកបុកបន្តកន្ទុយគ្នា
ភ្នំពេញ៖ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៣រថយន្តTRITON ទៅបុកគូទរថយន្តម៉ាកកាមរីឆ្លាម ហើយក៏ជ្រុលល្បឿនទៅបុករថយន្តកូរ៉េ១តោនកន្លះ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
Read More » -
ងងុយដេកបើករថយន្ដបុកបង្គោលភ្លើងបំភ្លឺ ផ្លូវបាក់អស់មួយដើម
ភ្នំពេញ ៖ កាលពីវេលាម៉ោង២ និង៣០នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៣ អ្នក បើករថយន្ដកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2K-9565 បុកបង្គោលភ្លើង បំភ្លឺបាក់អស់ចំនួន មួយដើម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
Read More »