វេទិកាផ្លាស់ប្តូរអរិយធម៌បណ្តាញអ៊ីនធឺណេតនៃកិច្ចប្រជុំកំពូលWuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធឺណេតពិភពលោកឆ្នាំ២០២៦បានបើកធ្វើ
Cambodia News
ថ្ងៃទី៤ខែវិច្ឆិកា វេទិកាផ្លាស់ប្តូរអរិយធម៌បណ្តាញអ៊ីនធឺណេតនៃកិច្ចប្រជុំកំពូលWuzhenនៃមហាសន្និបាតបណ្តាញអ៊ីនធឺណេតពិភពលោកឆ្នាំ២០២៦បានបើកធ្វើនៅក្រុងWuzhenខេត្តជឺជាំងប្រទេសចិន ក្រោមប្រធានបទ“ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរនិងការរៀនសូត្រអរិយធម៌ទៅវិញទៅមក រួមគ្នាកសាងផ្ទះដ៏ល្អបវរតាមបណ្តាញអ៊ីនធឺណេត” ក្នុងគោលបំណងផ្សព្វផ្សាយយ៉ាងសកម្មពីគំនិតផ្តួចផ្តើមអរិយធម៌សកល ជំរុញការផ្លាស់ប្តូរខាងអរិយធម៌បណ្តាញអ៊ីនធឺណេត ដើម្បីចួលរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំង សម្រាប់ការចាប់ដៃគ្នាកសាងសហគមន៍ជោគវាសនារួមលំហសាយប័រ។
វេទិកាលើកនេះផ្តួចផ្តើមរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសហការរៀបចំដោយCRI Online ក្រុមហ៊ុនHuawei និងក្រុមហ៊ុនច្នៃប្រឌិតថ្មីRayNeo និងមានវត្តមានរបស់អ្នកទទួលខុសត្រូវនៃស្ថាប័នរដ្ឋាភិបាល តំណាងអ្នកជំនាញ បញ្ញវន្តក្នុងវិស័យអរិយធម៌បណ្តាញអ៊ឺនធឺណេត និងអ្នកទទួលខុសត្រូវនៃសហគ្រាសនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា និងតំណាងអ្នកល្បីឈ្មោះតាមបណ្តាញអ៊ឺនធឺណេតសរុបជាង១២០រូប៕

