រថ​យន្ដ​ដឹក​ដី​បុក​ស្ដ្រី​ម្នាក់​​ស្លាប់​ភ្លាមៗនៅ​កន្លែង​កើត​ហេតុ​

ភ្នំពេញ  ៖ កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ស្ដ្រីម្នាក់មិនទាន់ស្គាល់អត្ដ សញ្ញាណ ត្រូវ​រថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បុក​ចំ​ ពីក្រោយ ហើយកិនស្ទើរដាច់ខ្លួនជាពីរ ដោយ​ធ្លាយ​ចេញពោះវៀននិងគ្រឿងក្នុង គួរ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ​ស្ថិត​នៅ​តាម​ផ្លូវ​ហាណូយ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈជនរងគ្រោះមិនទាន់ ស្គាល់ឈ្មោះ កំពុងជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1S-4048 លុះមក ដល់ចំណុចកើតហេតុ ក៏​ត្រូវរថយន្ដដឹកដី មួយគ្រឿង បុកចំពីក្រោយហើយកិន បណ្ដាលបែកខ្លួនជាពីរ មើល​ទៅគួរឱ្យរន្ធត់ យ៉ាងខ្លាំង ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ តែម្ដង។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយបង្កគ្រោះ ថ្នាក់ចរាចរ រថយន្ដដឹកដី បានបើកចូល​ការ​ដ្ឋាន​សំណង់​នៅក្បែរនោះ ហើយជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ចកំពុង ទាក់ទងទៅក្រុមគ្រួសារ ដើម្បី​មក​ទទួលសព៕

ដោយ៖ ហេង នាង​

sokla014-8-02-13

Related Articles

Back to top button
Close
Close