គ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី​២២​សីហា ​ស្លាប់​៤​នាក់​រងរបួស ​៩​នាក់​

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ​ (២៣ សីហា ២០១៦) ៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​ សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានបញ្ជាក់​ឲ្យ​ ដឹងថា​នៅ​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៦​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ រងរបួស​ធ្ងន់​៧​នាក់ និង​របួសស្រាល​២​នាក់​។​

​របាយការណ៍​ដដែល​បាន​ ឲ្យ​ដឹង​ទៀតថា​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ​បណ្តាល​ឲ្យ​ខូចខាត​ យានយន្ត​សរុប​ចំនួន​១៤​គ្រឿង​រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង​រថយន្ត​ធុន​តូច​ ចំនួន​២​គ្រឿង​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​យាន​ផ្សេងៗ​ចំនួន​១​គ្រឿង​និង​ អ្នក​ថ្មើរជើង​មួយ​នាក់​។​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​២​លើក​ប្រជែង​គ្រោះថ្នាក់​២​លើក​បត់​ គ្រោះថ្នាក់​២​លើក​មិន​គោរព​សិទ្ធិ​២​លើក  ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់​។​
ចំពោះ​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ ឃើញថា យានយន្ត​ដែល​ល្មើស​សរុប ទូទាំងប្រទេស​មាន ចំនួន​២.១៧៩​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​៨៩៧​គ្រឿង និង​ពិន័យ​សរុប ចំនួន​១.២៨២​គ្រឿង​៕
២

Related Articles

Back to top button
Close
Close