យុវ​ជន ​២​នាក់​ជិះ​ម៉ូតូ​ទៅ​បុក​រថ​យន្ត​ក្រឡុកស៊ី​ម៉ង់ត៍​រង​របួស​ធ្ងន់​ធ្ងរ​

ភ្នំពេញ៖ កាលពីវេលាម៉ោង១៩ និង១០នាទី យប់ថ្ងៃទី៧ ខែកុម្ភៈ យុវជនពីរនាក់ បង​ប្អូន​ជិះ​ម៉ូតូ​ឌុប​គ្នា ក្នុងល្បឿនលឿន ជ្រុលចង្កូត ទៅបុករថយន្ត ក្រឡុកស៊ីម៉ង់ត៍ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំង​ពីរ​នាក់​ ​ស្ថិត​នៅលើកំណាត់ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងហេតុ បានឲ្យដឹងថា រថយន្តដែល ម៉ូតូជ្រុលទៅបុកនោះ ម៉ាកនីស្សាន់ឌីសែល ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-3001ជារថយន្តក្រឡុក ស៊ីម៉ង់ត៍ អ្នកបើកបរគេចខ្លួន បាត់​បន្ទាប់ពីកើតហេតុ ។ ចំណែកឯម៉ូតូដែលបើកជែងគេ ជ្រុល ទៅ​បុក​រថយន្ត​ម៉ាក​សេ១២៥​ពណ៌​ខ្មៅស៊េរីឆ្នាំ២០០៦ ពាក់ ស្លាកលេខភ្នំពេញ1I-7639 បើកបរដោយបុរសឈ្មោះ ឡឹក លីម ហៅ​លៀប​ អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន ហុងដានិងអ្នករួមដំណើរឈ្មោះ ឡឹក ល័ក្ខ អាយុ​២២​ឆ្នាំ ​ត្រូវជាបងប្អូន មានទីលំនៅភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូ មួយគ្រឿងឌុបគ្នា ក្នុង​ទិសដៅពី កើតទៅលិច ចំណែក ឯរថយន្តដឹកស៊ីម៉ង់ត៍ បើកបរបញ្រ្ចាសទិស ជាមួយជាមួយម៉ូតូលុះ ដល់​​ត្រង់​ចំណុច​កើត​ហេតុស្រាបតែម៉ូតូ វ៉ារថយន្តមួយគ្រឿង ដែលបើកបរស្របទិសគ្នា មិន​បាន​មើល​ក៏ជ្រុល ចង្កូត​ទៅ​បុក​ជា​មួយ​រថ​យន្ត​បុក​ជា​មួយ​រថ​យន្ត​ក្រឡុក​ស៊ីម៉ង់ត៍​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យអ្នក​ជិះ​ម៉ូតូ​ទាំង​ពីរនាក់ខ្ទាតចេញពីម៉ូតូ បោកទៅនឹងថ្នល់ រងរបួសធ្ងន់ ។

ក្រោយមកត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនជនរងគ្រោះទាំងពីរទៅកាន់មន្ទីរព្រះកុសុមៈ​ភ្លាមៗ​នោះគេឃើញ នគរបាលចរាចរ ខណ្ឌចុះទៅដល់កន្លែង កើតធ្វើការវាស់វែង និង​យក​វត្ថុ​តាង​ទាំង​ពីរយកមកកាន់ អធិការដ្ឋាន ដើម្បីចាត់ការទៅ តាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close