រយៈ​ពេល​ ១​ម៉ោង​កន្លះ​​មាន​អំ​ពើ​ប្លន់​ប្រ​ដាប់​អាវុធ​ ២​ករណី​

ភ្នំពេញ​៖ សុខ កាលពី​វេលា​ចន្លោះ​ម៉ោង ២២​និង​ម៉ោង​២៣: ៣០​នាទី យប់ ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣​ វេលា​ម៉ោង​២២​និង​០០​នាទី​យប់ មាន​អំពើ​ប្លន់​ប្រដាប់អាវុធ​យក​ម៉ូតូ​២​ករណី​បាន​កើតឡើង​ផ្ទួនៗ​គ្នា នៅ​ក្នុង​ភូមិ​២​នៃ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​ នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា។

ក្រុម​ជន​ប្រដាប់​អាវុធ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ស្កូ​ប​ពី​ទំនើប​ៗ​ដូចគ្នា បាន​ធ្វើ​សកម្មភាព​ភ្ជង់​និង​បាញ់​គំរាម​យក​ម៉ូតូ​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BG-6872 ពី​ម្ចាស់​ម៉ូតូ​ឈ្មោះ ចំរើន សំណាង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ជិត​កន្លែង​កើត​ហេតុ ខណៈ​ពេល​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ចេញពី​ធ្វើការ​រោច​ក្រ​មកដល់​ មុខ​លំនៅឋាន​។

​រីឯ​ហេតុការណ៍​ទី​២​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៣​និង​៣០​នាទី​យប់ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុមទី​៥ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ដែល​ក្រុម​ជនល្មើស​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​ជិះ​អែម​ទន្ទឹម​ម៉ូតូ​នារី​រងគ្រោះ​ឈ្មោះ សយ សុដាវី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​តុ ស្នាក់នៅ​ចំណុច​កើតហេតុ​ខាងលើ រួចហើយ​យក​មួក​សុវត្ថិភាព​វាយ​ក្បាល​នារី​រងគ្រោះ​ប្លន់​យក​ម៉ូតូ​ម៉ាក ស្មាស ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ​កណ្ដាល 1L-1676 យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​៕

ដោយ៖ ហេង នាង​

art5.2

Related Articles

Back to top button
Close
Close