រថ​យន្ត​បើក​បុក​ របួស​ធ្ងន់​ ៣នាក់ ​ហើយ​គេច​បាត់​

ភ្នំ​ពេញ​៖ កាលពី​វេលា​ម៉ោង​១ និង​២០ នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៨ កុម្ភៈ មនុស្ស​៣​នាក់​បាន​ទទួលរងរ​បួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​កំពុង​ជិះ​ម៉ូតូ ហើយ​បាន​ត្រូវ​រថយន្ត​មួយគ្រឿង​បើក​បុក នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ តាម​មហាវិថី​សហព័ន្ធរុស្ស៊ី កែង​ន័​រ​ប្រ៊ី​ដ ស្ថិត​ក្នុងភូមិ ១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​កូរ៉េ បើក​តាមផ្លូវ​នរ​ប្រ៊ី​ដ ពី​ជើង​ទៅ​ត្បូង​។ ចំណែក​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់ តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុច​ស្តុ​ប ផ្សារ​ដី​ហុយ ស្រាប់តែ​រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ទាំង ៣​នាក់ ហើយ​រថយន្ត​រត់គេច​បាត់ សូម្បីតែ​ប៉ូលិស​ជិះ​ម៉ូតូ​ដេញតាម​ក៏​តាម​មិនទាន់​ដែរ​។​

ក្រោយពេល​ កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។ ចំណែក​ម៉ូតូ​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​ខណ្ឌ​សែន​សុខ​៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close