អគ្គិភ័យ ឆាបឆេះ បន្ទប់ខារ៉ាអូខេ យី ហោ អ៊‌ិចអូ

​Cambodia News

ភ្នំពេញ ៖ នៅវេលា ម៉ោងប្រមាណ ២ និង៤០នាទីរសៀល ថ្ងៃ ទី០១ ខែកក្កដា បន្ទប់ខារ៉ាអូខេ យីហោ អ៊‌ិចអូ  បានរងការឆាបឆេះ ស្ថិត​នៅ​ជាប់ ភោជនីយដ្ឋានទន្លេបាសាក់ សង្កាត់ទួល ស្វាយ​ព្រៃទី១ ខណ្ឌចំការមន បង្កឱ្យមាន ការភ្ញាក់ផ្អើល ពីប្រជាពលរដ្ឋ និងបុគ្គលិក ដែល​បម្រើ​ការ​ងារ​នៅទីនោះ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ផ្សែងបានចាប់ផ្ដើមហុយចេញ  ពីបន្ទប់​ខារ៉ា​អូខេ​ទាំង២ ប៉ុន្ដែ ពុំទាន់មាន អណ្ដាត​ភ្លើង ដែលឆាបឆេះចេញមកក្រៅ នោះឡើយ ។ យ៉ាង​ណា​ក៏​ដោយ​ក្រោយ ទទួលព័ត៌មាននៃការឆាបឆេះ បន្ទប់ខារ៉ាអូ ខេ អ៊‌ិចអូ​ខាង​លើ​នេះ កម្លាំង​នគរបាល​ពន្លត់ និងបង្កាអគ្គិភ័យរាជធានីភ្នំពេញ បានចេញ ជួយអន្ដរាគមន៍ភ្លាមៗផងដែរ ។ យ៉ាងណា ក៏ដោយ ពុំទាន់​ដឹង​ពី​មូល​ហេតុពិតប្រាកដ ដែលនាំឱ្យមានអគ្គិភ័យកើតឡើតខាងលើ នេះ​នៅ​ឡើយទេ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ រហូតមកដល់វេលាម៉ោង ៣ និង៣០នាទី រសៀល​ថ្ងៃ​ដដែល​នេះ អគ្គិភ័យមិនទាន់ រលត់​នៅ​ឡើយ​ទេ ខណៈរថយន្ដពន្លត់អគ្គិ ភ័យ ប្រមាណ ១០គ្រឿង បាន​ចេញ​ទៅ ជួយអន្ដរាគមន៍នៅកន្លែងកើតហេតុនោះ ៕

CH-0042CH-0035CH-0048

Related Articles

Back to top button
Close
Close