ស្លាប់ ​​២​​របួស​​ធ្ងន់​​ស្រាល​ ​២៤​​​នាក់​​​ក្នុង​​​គ្រោះ​​ថ្នាក់​​​ចរា​​ចរណ៍​​​​​​​ថ្ងៃ​​​ទី​​​​១៦ ​​​​វិច្ឆិកា​

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១៧ វិច្ចិកា ២០១៥) ៖ យោង​​តាម​​ការ​ចុះ​ផ្សាយ​រ​បស់​​គេហ​ទំព័រ​អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ​បានឲ្យ​​​ដឹង​ថា​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​​ទូទាំង​​ប្រទេស​កាល​ពី​​ថ្ងៃ​​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​​ម្សិលមិញ​​នេះ​មាន​​ចំនួន​​១៣​​លើក​ដែល​​បាន​បណ្តាល​អោយ​​មាន​មនុស្ស​​ស្លាប់​២​នាក់​(​ស្រី​ម្នាក់​) ​អ្នក​របួស​ធ្ងន់​​១៦​​នាក់​​(​ស្រី​៦​នាក់​)​របួសស្រាល​៨​នាក់​​(​ប្រុស​)​​។

សូម​​បញ្ជាក់​​ផង​​ដែរ​​ថា ​ក្នុង​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង​​១៣​​លើក​​នេះ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​​យាន​យន្ត​​សរុប​២២​​គ្រឿង​ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន​១៣​គ្រឿង រថយន្ត​​ធុន​​តូច៥​គ្រឿង យាន្ត​ផ្សេងៗ៤​គ្រឿង​និង​ថ្មើរ​ជើង ​ម្នាក់​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យមាន​​គ្រោះ​ថ្នាក់​​រួម​មាន​ល្មើស​ល្បឿន៣​លើក ​មិន​ប្រកាន់​ស្តាំ៣​លើក ស្រវឹង២​លើក មិន​គោរព​សិទ្ធ២​លើ​ក បត់​គ្រោះថ្នាក់២​លើក ​ប្រជែង​គ្រោះថ្នាក់១​លើក ក្នុង​​នោះ​​អ្នក​​មិន​​ពាក់​មួក​សុវត្ថិ​ភាព​​ពេល​​គ្រោះ​​ថ្នាក់​​មាន​១៧​​នាក់​(​យប់​៩​នាក់​) ៕

4

 

Related Articles

Back to top button
Close
Close