ឌុប​សង្សារ​ ចេញ​ពី​ធ្វើ​ការ​ត្រូវ​ចោរឆ​ក់កា​បូប​

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃទី​៧ កុម្ភៈ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ឌុប​សង្សារ​ចេញពី​ធ្វើការ ត្រូវ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មកដល់ ធ្វើ​សកម្មភាព​ឆក់យក​កាបូប​យកទៅ​បាត់​ ស្ថិត​​នៅមុខ​ ផ្ទះ​អាយ​ប្រ៊ែ​ន ផ្ទះ​លេខ​52A ផ្លូវ​លេខ​១១៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា។

ប្រភពព័ត៌មានពី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគេ​ជិះ​ម៉ូតូ​សេ​១១០ ស៊េរី​២០១២ ពណ៌​ខ្មៅ ទៅ​ឌុប​សង្សារ​ចេញពី​ធ្វើការ ក្នុង​គោលបំណងរ​កអី​ហូប​បន្តិច រួច​ត្រឡប់ទៅផ្ទះ​វិញ ខណៈពេល​ជិះ​តាមផ្លូវ​លេខ​១១៣ ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ក្នុងទិសដៅ​ស្របគ្នាមកដល់ បានធ្វើ​សម្មភាព​ឆក់​កាបូប​ពី​នារី​ជា​សង្សារ របស់គេ យកទៅ​បាត់​ដោយ​សុវត្ថិភាព​។​

ស្ត្រី​ជា​សង្សារ​នោះ បាន​ឲ្យ​ដឹងថា នៅក្នុង​កាបូបដែល​ជនសង្ស័យ​ឆក់​ទៅ​បាត់​នោះ​មាន​ទូរស័ព្ទដៃ ម៉ាក​អាយ​ហ្វូ​ន​២​គ្រឿង និង​ម៉ាក​ណូគា​២​គ្រឿង ជា​របស់គេ​២​គ្រឿង ជា​របស់​សង្សារ​២​គ្រឿង លុយ​ចំនួន​២៧០​ដុល្លារ និង​លុយ​រៀល​មួយចំនួនទៀត​។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវ​សមត្ថកិច្ច​នាំទៅ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ព្រលឹត នៅ​ជិត​កន្លែងកើតហេតុ​តែម្តង​៕

ដោយ៖ ហេង នាង​

HN2HN1

 

Related Articles

Back to top button
Close
Close