ព័ត៌មានជាភាសាខ្មែរ
-
ឃុំ ប្រមាណ៩០ត្រូវពន្យារពេលចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ព្រោះតែទឹកជំនន់
ភ្នំពេញ៖ គ្រោះទឹកជំនន់បានរារាំង ការពិនិត្យនិងចុះឈ្មោះសម្រាប់ប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះ ឆ្នោត ឆ្នាំ២០១៣។ គ.ជ.ប បានឲ្យដឹងថាឃុំចំនួនប្រមាណ៩០នឹងត្រូវពន្យារពេលសម្រាប់ការពិនិត្យ និង ចុះឈ្មោះបោះឆ្នោត ក៏ប៉ុន្តែការពន្យារពេលនេះបានច្រើនបំផុតតែបីថ្ងៃប៉ុណ្ណោះ។ លោកទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប បានថ្លែងថា យ៉ាងហោចណាស់ឃុំចំនួនជាង៩០នៅក្នុងចំណោមឃុំចំនួន១៦៣៣ឃុំ ទូទាំងប្រទេសនឹងត្រូវបន្ថែមរយៈពេលសម្រាប់ប្រជាពលរដ្ឋ ទៅចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដោយសារឃុំទាំងនោះរងនូវគ្រោះទឹកជំនន់។
Read More » -
អង្គភាពប្រឆាំងអំពើពុករលួយនឹង លុបបំបាត់ នូវការសូកលុយ ក្រោមតុ និងការសូកប៉ាន់នានា
ភ្នំពេញ៖ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ការវាយតម្លៃ និងត្រួតពិនិត្យលើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយ រយៈពេល០២ថ្ងៃ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយនឹងខិតខំលុបបំបាត់ឱ្យអស់នូវការសូកលុយ ក្រោមតុ និងការសូកប៉ាន់នានាមានចរិតជាបទល្មើសពុករលួយដែលមានចែងក្នុងច្បាប់ ហើយអ្នកដែលមានខ្លួនត្រូវលាងសម្អាតឱ្យហើយ នៅក្នុងអាណត្តិទី៥នេះ។ សិក្ខាសាលាដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃស្អែកនេះ ធ្វើឡើងក្នុងគោលបំណង បង្ហាញពីបទពិសោធន៍យុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយកម្រិតតំបន់…
Read More » -
ក្នុងរាជធានីភ្នំពេញ បន្តលិចទឹក ដោយសារ ភ្លៀង កាលពីយប់មិញ
ភ្នំពេញ ៖ ដោយសារតែភ្លៀង ធ្លាក់ខ្លាំងពេក កាលពីយប់ថ្ងៃទី៨ ខែតុលា បានធ្វើឲ្យ តំបន់ជាច្រើន នៅក្នុង រាជធានីភ្នំពេញ នៅបន្តលិចលង់ រហូតមកដល់ ព្រឹកព្រលឹមថ្ងៃទី៩ ខែតុលា នេះ ហើយកន្លែងខ្លះ និងផ្លូវខ្លះស្ទើមិនអាច ធ្វើដំណើរបាននោះឡើយ ។ កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី…
Read More » -
ពេលភ្លៀងលិចផ្លូវ បុរសម្នាក់ ដើរក្បែរ បង្គោលភ្លើង ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់
ភ្នំពេញ៖ កាលពីវេលាម៉ោង១០ យប់ ថ្ងៃទី៨ ខែតុលា លោកតា ម្នាក់បានដើរសៀរ លើចិញ្ចើមផ្លូវស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមើលទៅសុទ្ធតែផ្ទៃទឹកនោះ មករាវតោងនឹងបង្គោលភ្លើងបំភ្លឺផ្លូវក៏ត្រូវ ចរន្តភ្លើងឆក់ស្លាប់តែម្តង។ នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះជាមនុស្សវ័យចំណាស់អាយុប្រហែលជា៦០ឆ្នាំជាងមាន កម្ពស់១៧០ម៉ែត្រ សម្បុរស ពាក់អាវដៃវែង ខោងជើងវែងពណ៌ខ្មៅ ពាក់ស្លាកស្បែកជើង…
Read More » -
ព្រះ មហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់តំណែងទីប្រឹក្សា និងជំនួយការ
ភ្នំពេញ ៖ ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សា-ជំនួយការទាំងអស់ របស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សា-ជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងទីប្រឹក្សា-ជំនួយការអមក្រសួង-ស្ថាប័នទាំងអស់ ដែលបានតែងតាំងដោយព្រះរាជក្រឹត្យមុនថ្ងៃទី២៤…
Read More » -
លោក ហ៊ុន សែន ចេញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រ៊ុយណេ
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែតុលា នេះ លោកហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសប្រ៊ុយណេ ដែលកិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣។ អញ្ជើញអមដំណើរជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន…
Read More » -
សមត្ថកិច្ចឃាត់ព្រះសង្ឃពីរអង្គ នៅវត្តសំបួរជាប់ពាក់ព័ន្ធគ្រឿងញៀន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា នេះ កម្លាំងនគរបាល ខណ្ឌដង្កោ បានចុះទៅឆែកឆេរ នៅវត្តសំបួរ ដោយឃាត់ ព្រះសង្ឃ ជាប់ពាក់ព័ន្ធ សកម្មភាព ចែកចាយ គ្រឿងញៀន ។ ការការចុះឆែកឆេរ នៅវត្តសំបួរស្ថិតនៅខណ្ឌដង្កោ ខាងលើនេះ បានធ្វើឡើងក្រោយ ពីសមត្ថកិច្ចបានឃាត់ខ្លួន…
Read More » -
លោក សម រង្ស៊ី ចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតរួចរាល់ហើយ
ភ្នំពេញ ៖ នៅថ្ងៃច័ន្ទ វេលាម៉ោងជិត៣រសៀល នេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរួចរាល់ហើយ នៅការិយាល័យមួយ ក្នុងភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានសាក្សីចំនួនពីរនាក់ចូលរួមផងដែរ។ លោក សម រង្ស៊ី បានឆ្លើយសំណួរអ្នកសារព័ត៌មាន…
Read More » -
ប្រចណ្ឌស្រីស្នេហ៍ រកទៅដេកជាមួយប្រុសថ្មី ខឹងវាយបោចសក់តាមផ្លូវ
ភ្នំពេញ៖ គូស្នេហ៍មួយគូ បុរសមានវ័យជាង៣០ឆ្នាំ ចំណែកស្រ្តីមានវ័យទើបតែ២០ឆ្នាំ បានជិះម៉ូតូឌុបគ្នាបណ្តើរឈ្លោះទាស់ទែងគ្នាបណ្តើរ ត្រូវប្រុសស្នេហ៍នោះចាប់បោចសក់វាយទះកំភ្លៀងធ្វើឲ្យមានការ ភ្ញាក់ផ្អើល នៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែតុលា នៅ មុខផ្ទះម៉ាស្សាកោជប់៧៧៧ តាមមហាវិម៉ៅសេទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ មានគូស្នេហ៍មួយគូ ប្រុសស្នេហ៍ជាអ្នករត់ម៉ូតូឌុប រីឯនារីបំរើខារ៉ាអូខេនៅម្តុំអាងទឹកអូឡាំពិក…
Read More » -
នៅខេត្តបាត់ដំបង មនុស្ស ៤នាក់ លង់ទឹកស្លាប់ និងផ្ទះ ១៦ខ្នង ហូរទៅបាត់
បាត់ដំបង ៖ មនុស្ស ៤នាក់លង់ទឹកស្លាប់ និងផ្ទះ១៦ខ្នង ទឹកកួចហូរយកទៅបាត់ បន្ទាប់ពីទឹកជំនន់ឡើងយ៉ាងគំហុក ក្រោយពីបុណ្យភ្ជុំបិណ្យរួច បណ្ដាលឲ្យលិចភូមិផ្លូវស្ពាននិងផ្ទះជាង ៣ពាន់ខ្នង ស្រែជាង ៣ម៉ឺនហិកតា ដំណាំពោតដំឡូងសណ្ដែកល្ងរ ១ម៉ឺន ៣ពាន់ហិកតា នៅខេត្តបាត់ដំបង។ អាជ្ញាធរខេត្តបាត់ដំបង កំពុងជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះនៅតំបន់ទឹកជំនន់លិចផ្ទះជាង ៣ម៉ឺនខ្នង…
Read More »